Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរខេត្តកណ្ដាលសហការជាមួយខេត្តអានយ៉ាង ដើម្បីទប់ស្កាត់ចរាចរគ្រឿងញៀន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល

កណ្តាល ៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល កាលពីថ្ងៃទី១៤ វិច្ឆិកា បានបើកកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ ជាមួយខេត្តអានយ៉ាង នៃប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការដាំដុះដំណាំគ្រឿងញៀន ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មានភារកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាង ខេត្តកណ្តាល នៃប្រទេសកម្ពុជា និងខេត្តអានយ៉ាង នៃប្រទេសវៀតណាម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្លាស់ប្តូរព័ត៌មានតាមព្រំដែន នូវរាល់បញ្ហាដែលពាក់ព័ន្ធ និងការចរាចរជួញដូរការផលិតគ្រឿងញៀន ការដាំដុះដំណាំគ្រឿងញៀន និងការចរាចរសារធាតុផ្សំ។

ឯកឧត្ដម ណុប ដារ៉ា បានឱ្យដឹងទៀថា អាជ្ញាធរបានរៀបចំក្រុមការងារឱ្យមានកម្មវិធីជួបជុំជាប្រចាំ ជាមួយភាគីខេត្តអានយ៉ាង ដើម្បីពិភាក្សាកសាងផែនការសកម្មភាពរួម និងពង្រីកកិច្ចសហប្រតិបត្តិការនេះដើម្បីរៀបចំឱ្យមានកម្មវិធី និងកន្លែងសម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀននៅក្នុងខេត្ត និងរៀបចំឱ្យមានការផ្លាស់ប្ដូរព័ត៌មានពីខេត្តទៅរាជធានី និងខេត្តផ្សេងទៀត នូវរាល់បញ្ហាដែលពាក់ព័ន្ធ នឹងការផលិត ការដាំដុះ ការប្រើប្រាស់ បំពានការចរាចរណ៍ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំ។

គួរបញ្ជាក់ថាក្រុមការងារនេះ មានភារកិច្ច ទប់ស្កាត់ការរាលដាលនៃការប្រើបំពានគ្រឿងញៀន ក្នុងចំណោមប្រជាជនទូទៅ និងក្នុងចំណោមសិស្សសាលា ឃាត់ខ្លួនអ្នកដែលទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន និង ផ្លាស់ប្តូរ និងផ្ដល់ព័ត៌មានជាប្រចាំ រវាងអង្គភាពពាក់ព័ន្ធ ពិសេសព័ត៌មានដែលទាក់ទងដល់ការនាំចូល និងចែកចាយ សារធាតុផ្សំ (Precursors) ការជួញដូរ និងចែកចាយគ្រឿងញៀនគ្រប់ប្រភេទ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង