ភ្នំពេញ៖ ស្រ្ដីទី១ ប្រទេសកូរ៉េខាងត្បូង លោកស្រី Kim Keon-hee កាលពីថ្ងៃទី១២ វិច្ឆិកា បានទៅជួបកុមារអាយុ ១៤ឆ្នាំ ដែលមានជំងឺបេះដូងពីកំណើតនៅផ្ទះរបស់គេ។ បើតាមការគ្រោងទុកកុមាររូបនេះ ត្រូវជួបជាមួយលោកស្រី Kim នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសារព័ត៌មាន YONHAP ចុះផ្សាយកាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅនេះ។
តាមការិយាល័យប្រធានាធិបតីបាននិយាយថា ស្រ្ដីទី១ ប្រទេសកូរ៉េខាងត្បូង លោកស្រី Kim Keon-hee បានទៅផ្ទះកុមារកម្ពុជា ដែលមានជំងឺបេះដូងពីកំណើត ដើម្បីលើកចិត្តគ្រួសារ និងជំរុញពួកគេកុំឱ្យចុះចាញ់ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
បើតាមការគ្រោងទុក កុមារអាយុ ១៤ឆ្នាំនេះ ត្រូវជួបជាមួយលោកស្រី Kim នៅពេលដែលលោកស្រីបានទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ក្នុងទីក្រុងភ្នំពេញ ប៉ុន្ដែកុមាររូបនោះមិនអាចធ្វើវទៅបានទេ ដោយសារបញ្ហាសុខភាព។ ដូច្នេះលោកស្រី Kim បានទៅផ្ទះរបស់គេជំនួសវិញ។
គួរបញ្ជាក់ថា លោកស្រី Kim Keon-hee បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១១ វិច្ឆិកា រួមជាមួយលោកប្រធានាធិបតី Yoon Suk-yeol ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕