Cctimesw1140xh150cm copy

នាយករដ្ឋមន្ត្រីចិន-អូស្ត្រាលីឆ្លៀតប្រជុំទល់មុខគ្នាក្នុងអាហារពេលល្ងាចកិច្ចប្រជុំកំពូលអាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និង នាយករដ្ឋមន្ត្រីចិន Li Keqiang បានស្កាត់ជួបប្រជុំទល់មុខគ្នា ក្នុងពិធីជប់លៀង (Gala Dinner) ដែលមានថ្នាក់ដឹកនាំកំពូលៗ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង កិច្ចប្រជុំពាក់ព័ន្ធនានានៅភ្នំពេញ។

លោក Anthony Albanese និង Li Keqiang បានចូលរួមអាហារពេលល្ងាចជាមួយមេដឹកនាំពិភពលោកក្នុងទីក្រុងភ្នំពេញ។សារព័ត៌មានអូស្ត្រាលី បានស្រង់សម្តីមន្ត្រីពីការិយាល័យនាយករដ្ឋមន្ត្រី ភាគីទាំងពីរបាននិយាយយ៉ាងខ្លី ដោយមានជំនួយពីអ្នកបកប្រែ ខណៈដែលពួកគេកំពុងអង្គុយក្បែរគ្នា ក្នុងអាហារពេលល្ងាច។

បើតាមប្រភពដដែល នាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយយ៉ាងខ្លីជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ដោយបានបង្ហាញពីក្តីរំពឹងថា ការងារមូលដ្ឋានកំពុងត្រូវបានដាក់ឱ្យដំណើរការសម្រាប់ជំនួបទ្វេភាគីផ្លូវការជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។ភាគីទាំងពីក៏បានផ្លាស់ប្តូរការស្វាគមន៍ និង និយាយអំពីខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្ត្រីចិន Li Keqiang គឺជាអ្នកតំណាងរបស់ប្រទេសចិន ដែលបានផ្ញើលិខិតអបអរសាទរទៅកាន់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បន្ទាប់ពីលោកត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ហើយជំនួបនៅកម្ពុជាពេលនេះ គឺជាលើកដំបូងហើយពេលថ្នាក់ដឹកនាំទាំងពីរបានជួបគ្នា។ការជួបគ្នាពេលនេះ គឺចំពេលដែលចំណងកាទូតរវាងចិន-អូស្ត្រាលី ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង