Yearendyearend1140x150

គម្រោង“មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ”ត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ គម្រោង “មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ” - MULTI-MODAL PHNOM PENH LOGISTICS COMPLEX (PPLC) ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ ហើយប្រែក្លាយមុខមាត់ប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏មានសក្តានុពល ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការនៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមសេចក្ដីប្រកាស គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ PPLC ត្រូវបានសិក្សាដោយក្រុមហ៊ុន YCH Group ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី ហើយវានឹងបង្ហាញពីការអនុវត្តវិស័យភស្តុភារកម្ម ដែលប្រកបដោយនិរន្តរភាពល្អបំផុតនៅក្នុងតំបន់អាស៊ាន។ ការដាក់បង្ហាញគម្រោងលម្អិតនៅថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងក្រុមហ៊ុន YCH Group កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅ។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោង PPLC ដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែក្នុងការពង្រឹងការតភ្ជាប់វិស័យពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងតំបន់ និងក្នុងចំណោមប្រទេសមហាអនុតំបន់មេគង្គ GMS ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូនពហុមធ្យោបាយ ជាអាទិ៍រួមមានផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែទឹកជ្រៅ និងការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ហើយក៏បង្កើតបានជាប្រព័ន្ធអេកូឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង រួមបញ្ចូលទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ទៀតផង។

ឯកឧត្តមបញ្ជាក់ថា គម្រោង PPLC ត្រូវបានកំណត់នៅក្នុងផែនការមេថ្នាក់ជាតិ លើវិស័យភស្តុភារកម្ម ថាជាគម្រោងយុទ្ធសាស្ត្រអាទិភាពមួយ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជា ទៅក្នុងបណ្តាញភស្តុភារឆ្លាតវៃរបស់អាស៊ាន (ASLN) ហើយក៏ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការតភ្ជាប់អាជីវកម្មរបស់កម្ពុជានៅក្នុងតំបន់អាស៊ានយ៉ងពិតប្រាកដ។

សូមរំលឹកថា YCH Group គឺជាក្រុមហ៊ុនឈានមុខគេរបស់សិង្ហបុរី ផ្តល់នូវដំណោះស្រាយខ្សែសង្វាក់ការផ្គត់ផ្គង់ជាចង្កោម តាំងពីដើមដល់ចប់។ ក្រុមហ៊ុននេះ ក៏ជាដៃគូជាមួយនឹងក្រុមហ៊ុនធំៗ និងម៉ាកល្បីៗរបស់ពិភពលោក នៅជាង១០០ទីក្រុង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន YCH Group ត្រូវបានទទួលស្គាល់សម្រាប់វិធីសាស្រ្ត 7PL™ របស់ខ្លួន ក្នុងការរួមបញ្ចូលនូវយុទ្ធសាស្រ្តខ្សែសង្វាក់ការផ្គត់ផ្គង់ ជាមួយនឹងការប្រតិបត្តិយ៉ាងរលូនជូនដល់អតិថិជន និងក្រុមហ៊ុនដៃគូ។

គួរបញ្ចាក់ថា PPLC គឺជាគម្រោងដឹកជញ្ជូនយុទ្ធសាស្ត្រ មានទីតាំងស្ថិតនៅចំចំណុចកណ្តាលប្រទេសកម្ពុជា អាចផ្តល់ការគាំទ្រដល់ បណ្តាញចែកចាយទំនិញ និងបណ្តាញតភ្ជាប់គ្រប់មធ្យោបាយដឹកជញ្ជូនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង