Yearendyearend1140x150

ប្រមុខUNអំពាវនាវឲ្យមីយ៉ាន់ម៉ាដោះលែងអ្នកទោសក្នុងប្រទេសជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក អាន់តូនីញូ ហ្គូតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ

ភ្នំពេញ៖ លោក អាន់តូនីញូ ហ្គូតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ នាថ្ងៃសៅរ៌នេះបានអំពាវនាវឲ្យមេដឹកនាំមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយក្នុងស្រុកជាបន្ទាន់ដើម្បីកុំឲ្យស្ថេរភាពសេដ្ឋកិច្ច នឹងនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាបន្តធ្លាក់ក្នុងមហន្តរាយកាន់តែធ្ងន់ធ្ងរ។ ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចប្រជុំអាស៊ានលើកទី ៤០ នឹង ៤១ ដែលប្រព្រឹត្តឡើងក្នុងប្រទេសកម្ពុជា។

បើតាមប្រមុខ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញូ ហ្គូតឺរ៉េសបានប្រកាសអំពាវនាវឲ្យមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយក្នុងប្រទេសជាបន្ទាន់ ជៀសវាងការបង្កបញ្ហាផ្សេងៗបន្ថែមទៀតដល់សិទ្ធមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក អាន់តូនីញូ ហ្គូតឺរ៉េស ក៏បានជំរុញឲ្យអាស៊ានរួមគ្នាដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាផងដែរ ពោលគឺអាស៊ានត្រូវតែដើរតួនាទីគោរពសិទ្ធមនុស្ស នឹងគោរពប្រជាធិបតេយ្យភាពនៃប្រទេសរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង