Swift cc time

លោកស៊ីនឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូលG20នាពេលខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៧ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់ប្រធានាធិបតី Joko Widodo នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសលោក Hua Chunying បានធ្វើសេចក្តីប្រកាសនៅថ្ងៃសុក្រនេះ។

បើតាមលោក Hua បានឲ្យដឹងថា លោកស៊ីនឹងចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៩នៅទីក្រុងបាងកក ប្រទេសថៃ ព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសថៃចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha នៃព្រះរាជាណាចក្រថៃ។

យោងតាមលោក Hua នៅខាងក្រៅកិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លោក ស៊ី នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីបារាំង Emmanuel Macron ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន ប្រធានាធិបតីសេណេហ្គាល់ Macky Sall នឹង ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez ក្នុងចំណោមអ្នកផ្សេងទៀតតាមការស្នើសុំ៕

Khcct banner

អត្ថបទទាក់ទង