Yearendyearend1140x150
Img 0571

អាស៊ាន អនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមជាសមាជិកអាស៊ានទី១១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖សមាជិកអាស៊ានទាំង១០ប្រទេស បានសម្រេចអនុញ្ញាតឲ្យទីម័រឡេស្តេចូលរួមជាសមាជិកអាស៊ានទី១១។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ានឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រមុខដឹកនាំអាស៊ានទាំង១០ប្រទេស សម្រេចផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និង អនុញ្ញាតឱ្យទីម័រឡេស្តេ អាចចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ការសម្រេចនេះ ក្រោយពីអាស៊ាន បានពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភរបស់ខ្លួនបានត្រឹមត្រូវ។

បើតាមសេចក្តីថ្លែងការណ៍ ការសម្រេចពេលនេះជាផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសទីម័រឡេស្តេ ដើម្បីចូលជាសមាជិកពេញសិទ្ធិ ហើយអាស៊ានបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅឆ្នាំក្រោយ។

ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និង ផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង