Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនNGS Debate Club២៣រូប ចូលរួមការប្រកួតវគ្គផ្ដាចព្រ័ត្រនៃកម្មវិធីWSCថ្ងៃនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

អាម៉េរិក៖ យុវជន២៣រូប នៅ NGS Debate Club នៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី កាលពីថ្ងៃទី០៨ វិច្ឆិកា បានចេញដំណើរទៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ (The World Scholar's Cup 2022) វគ្គផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ វិច្ឆិកា នេះ។

ប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ (The World Scholar's Cup 2022) វគ្គផ្ដាច់ព្រ័ត្រ នេះប្រព្រឹត្តទៅនៅសាកលវិទ្យាល័យYale (Yale University) សហរដ្ឋអាម៉េរិក។ ការប្រកួតនេះ ប្រព្រឹត្តទៅចាប់ថ្ងៃទី១១-១៦ វិច្ឆិកា។ ក្នុងនោះដែរ យុវជន២៣រូប ស្រី១២រូប មកពី NGS Debate Club បានទៅចូលរួមការប្រកួតបញ្ញាវន្តអន្តរជាតិឆ្នាំ២០២២ នេះ។

គួរបញ្ជាក់ថា ការប្រកួតបញ្ញាវន្តអន្តរជាតិ ធ្វើជាភាសាអង់គ្លេស និងធ្វើទៅលើ ០៤វិញ្ញាសារ។ វិញ្ញាសារទាំងនោះរួមមាន Team Debate (ការដេញដោលមតិ) Collaborative Writing (សរសេរអត្ថបទលើ ៣ ប្រធានបទ) Scholar's Challenge (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ) និង Scholar's Bowl (សំណួរជ្រើសរើសអំពីចំណេះដឹងទូទៅ)។ ក្នុងនោះដែរ មានវិញ្ញាសារបី ដែលធ្វើជាក្រុម ហើយមួយក្រុមមានសមាជិក ០៣នាក់ ចំណែកឯវិញ្ញាសារ Scholar's Challenge ធ្វើជាលក្ខណៈបុគ្គល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង