
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសស្ស៊ីលោក Sergey Lavrov នឹងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន នៅថ្ងៃទី១២ វិច្ឆិកា។ ការសម្រេចចិត្តចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន បានផ្ញើរលិខិតអញ្ជើញតាមរយៈស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា។
គួរបញ្ជាក់ថា លិខិតអញ្ជើញ ដែលសម្ដេច ហ៊ុន សែន បានផ្ញើរតាមរយៈស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា បានបញ្ជូនទៅដល់ទីក្រុងម៉ូស្គូល កាលពីថ្ងៃទី០២ វិច្ឆិកា កន្លងទៅនេះ។