Cctimesw1140xh150cm copy

រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ នឹងទទួលគ្រឿងឥស្សរិយយសសរទរដូវឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន នាថ្ងៃទី៣ វិច្ឆិកា បានប្រកាសឈ្មោះបុគ្គលឆ្នើម ដែលនឹងត្រូវទទួលបានគ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២២។ ក្នុងនោះដែរ ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ នឹងទទួលគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon»។

ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងទទួលគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» ដែលបង្ហាញពីការទទួលស្គាល់នូវការចូលរួមចំណែក ក្នុងការជំរុញការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យអប់រំជាពិសេសការគាំទ្រលើការអប់រំភាសាជប៉ុន។

សម្រាប់ស្ថានទូតជប៉ុន ឯកឧត្ដម ពិត ចំណាន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឱ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់ឯកឧត្តមផ្ទាល់ និងផ្តល់ឱកាសផ្សេងទៀតដើម្បីឱ្យមន្រ្តីទាំងនោះ ស្វែងយល់កាន់តែស៊ីជម្រៅអំពីសង្គម និងវប្បធម៌កម្ពុជា។ សូមជម្រាបថា ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនៅពេលខាងមុខនេះ៕

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២២ ដែលការប្រគល់ជូននេះ ជាទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលឆ្នើមទាំងនេះក្នុងកិច្ចការសាធារណៈ កិច្ចការជាតិ ព្រមទាំងសមិទ្ធិផលដ៏លេចធ្លោក្នុងវិស័យផ្សេងៗទៀតនៅក្នុងសង្គម។ ហើយពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនៅពេលខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង