Yearendyearend1140x150

អាជ្ញាធរជាតិអប្សរាប្រទះឃើញត្រីអារ៉ាម៉ា បានស្លាប់នៅក្នុងកសិន្ធប្រាសាទអង្គរវត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អាជ្ញាធរជាតិអប្សរា

សៀមរាប៖ ក្រុមការងារសំអាតបរិស្ថានអនាម័យនៃអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី០៣ វិច្ឆិកា វេលាម៉ោង១៣និង៤០នាទី បានប្រទះឃើញត្រីអារ៉ាម៉ា (Arapaima) ប្រវែង២.១៥ម៉ែត្រ ទទឹង០.៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិចខាងត្បូង បានស្លាប់នៅក្នុងកសិន្ធប្រាសាទអង្គរវត្ត។

ក្រុមការងារអាជ្ញាធរជាតិអប្សរា បានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើង នៃកសិន្ធប្រាសាទអង្គរវត្ត។តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិ ព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រការអ្វីផ្សេងឡើយ។ ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួន ជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ទប្រាសាទអង្គរវត្ត។

ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្តីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ធ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុក ផងដែរ៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង