Cctimesw1140xh150cm copy

ជប៉ុនផ្តល់ជំនួយសាងសង់ឃ្លាំងកសិកម្ម ដើម្បីជួយកសិករក្រីក្រនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាគម្រោងថ្មីដែលស្មើនឹង៤១,៥៦៨.៥៣ដុល្លារអាម៉េរិក ពីមូលនិធិសមភាគីសម្រាប់ការអនុវត្ត "គម្រោងសន្តិសុខស្បៀងសម្រាប់"។ នេះបើតាមការចុះផ្សាយតាមរយៈគេហទំព័ររបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

គម្រោងនេះនឹងទាក់ទងទៅនឹងការសាងសង់ឃ្លាំងកសិកម្មចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។ ទាំងនេះនឹងអនុញ្ញាតឱ្យមានការរក្សាទុកពូជស្រូវបានត្រឹមត្រូវ ដែលនឹងធានាបាននូវគុណភាពខ្ពស់ និងពូជដែលផលិតក្នុងស្រុកឱ្យមានសម្រាប់កសិករកម្ពុជា។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់កសិករ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង