Yearendyearend1140x150

CMACបញ្ជូនក្រុមជំនាញសម្អាតគ្រាប់មីនទៅអ៊ុយក្រែន ដើម្បីជួយហ្វឹកហ្វឺនអ្នកដោះមីនអ៊ុយក្រែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រោយពីបានទទួលគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលរួចមក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុនក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសម្អាតគ្រាប់មីន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន។ ជាផែនការក្រុមដំបូងអាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ២០២២នេះ និងក្រុមទី២អាចបំពេញបេសកកម្មនេះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។

ក្រុមជំនាញដោះមីនកម្ពុជា និងជប៉ុន នឹងចេញដំណើរទៅប្រទេសអ៊ុយក្រែន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន នៅដើមខែធ្នូ ឆ្នាំ២០២២នេះ និងក្រុមទី២អាចបំពេញបេសកកម្មនេះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ក្រោយពីទទួលបានគោលការណ៍នេះអង្គភាពស៊ីម៉ាក់ និងភាគីជប៉ុនបានដំណើរការពិភាក្សាគ្នាយ៉ាងមមាញឹកបំផុត។

អង្គភាពស៊ីម៉ាក់ គិតថាបេសកកម្មនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រជាជនអ៊ុយក្រែនរំដោះខ្លួនពីការស្លាប់ និងរងរបួស ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។

គួរបញ្ជាក់ថា ការសម្រេចចិត្តក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសម្អាតគ្រាប់មីនទៅកាន់ប្រទេសអ៊ុយក្រែន ធ្វើឡើងក្រោយជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្ដេច ហ៊ុន សែន និង លោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង