Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Cct 01
Hi hotpot
Canadia app new

អ្នកសម្អាតបរិស្ថានស្នើឱ្យភ្ញៀវទេសចរទុកដាក់សំរាមឱ្យត្រឹមត្រូវពេលមកលេងប្រាសាទ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក យី សុថា

សៀមរាប៖ ទោះបីបច្ចុប្បន្នការយល់ដឹងពីបញ្ហាសំរាមរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរមានភាពល្អប្រសើរក៏ពិតមែន តែក៏នៅមានករណីមួយចំនួនតូច មិនទាន់ល្អនៅឡើយ ដែលទាមទារឱ្យមានការចូលរួមជាចាំបាច់ ដើម្បីគ្រប់គ្រងសំរាម ក៏ដូចជាបញ្ហាបរិស្ថាននៅតំបន់ប្រាសាទនៃរមណីយដ្ឋានអង្គរ។ ដូច្នេះហើយ អ្នកសម្អាតបរិស្ថានស្នើឱ្យភ្ញៀវទេសចរចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវពេលមកលេងប្រាសាទ។

អ្នកស្រី កុ ចត់ ភ្នាក់ងារសម្អាតបរិស្ថាននៅមុខប្រាសាទអង្គរវត្តបានលើកឡើងថា សំរាមដែលមានច្រើនសព្វថ្ងៃនេះគឺស្លឹកឈើដែលទាមទារឱ្យបោសសម្អាតជាប្រចាំថ្ងៃ។ ក្រៅពីសំរាមប្រភេទនេះ ក៏មានសំរាមប្លាស្ទិក និងស្បោងមួយចំនួនតូច ដែលភ្ញៀវទុកដាក់មិនបានល្អនៅតាមធុងសំរាមដែរ ដោយអ្នកស្រីស្នើឱ្យភ្ញៀវទេសចរដែលមកលេងរមណីយដ្ឋានអង្គរ សហការចូលរួមដើម្បីបរិស្ថានស្អាតទាំងអស់គ្នា។

ភ្នាក់ងារសម្អាតបរិស្ថានមួយរូបទៀត អ្នកស្រី យន់ ចន្ធី ក៏បានទទូចឱ្យភ្ញៀវទេសចរដែលមកដើរកម្សាន្តក្នុងតំបន់ប្រាសាទនៃរមណីយដ្ឋានអង្គរ គួរមានឥរិយាបថល្អ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីជាចំណែកទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត មកលេងខេត្តសៀមរាប។

ទន្ទឹមនិងនោះ ភ្នាក់ងារទេសចរណ៍ក៏សង្កេតពីឥរិយាបថដ៏ល្អរបស់ភ្ញៀវទេសចរភាគច្រើន ដែលបានចូលរួមសហការទុកដាក់សំរាមបានត្រឹមត្រូវ និងមានការចូលរួមពីអ្នកលក់ផងដែរ ដែលតែងវេចខ្ចប់បានល្អក្រោយទទួលទានរួច។ បច្ចុប្បន្នមិនមានការលក់ដូរតាមវាលស្មៅទៀតទេ គឺច្រើននៅតាមរោងអង្គុយហូបអាហារ ដែលប្រការនេះធ្វើឱ្យការគ្រប់គ្រងសំរាមនៅតាមប្រាសាទកាន់តែប្រសើរឡើង៕

រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង