Yearendyearend1140x150
Img 0571

អាងពិព័រណ៌ត្រី ជាគោលដៅទេសចរណ៍ថ្មីក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ នៅពេលនិយាយពីការទៅខេត្តសៀមរាម ភ្ញៀវទេសចរច្បាស់ជានឹកឃើញពីការទៅទស្សនាប្រាសាទនានានៅក្នុខេត្តសៀមរាប។ ប៉ុន្ដែក្រៅពីការទៅទស្សនាប្រាសាទ ខេត្តសៀមរាបមានកន្លែងដើរលេងជាច្រើន ជាពិសេសកាលពីថ្ងៃទី០១ វិច្ឆិកា សួនសិប្បនិមិត្ត ឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម បានបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិហើយ។ អាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ នឹងក្លាយជាជាកញ្ចប់គោលដៅទេសចរណ៍ថ្មី ដ៏អស្ចារ្យ ដែលប្រទេសកម្ពុជា មិនធ្លាប់មានពីមុនមក ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា អាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ជាសួនឧទ្យានសិប្បនិមិត្តដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក៏ជាចំណុចថ្មីមួយរបស់ខេត្តសៀមរាប។ មជ្ឈមណ្ឌលកំសាន្តនេះជាតំបន់ទេសចរណ៍មួយទៀតក្រៅពីប្រសាទ ដែលជាលំដាប់អន្តរជាតិ ជាក់ស្តែង Angkor Wildlife and Aquarium ជាកញ្ចប់គោលដៅទេសចរណ៍ថ្មី ដ៏អស្ចារ្យ ដែលប្រទេសកម្ពុជាយើង មិនធ្លាប់មានពីមុនមក ។

លោក Benoit Jancloes អ្នកគ្រប់គ្រងទូទៅ Angkor Wildlife and Aquarium បានបង្ហាញថា គម្រោងសាងសង់ឧទ្យានសិប្បនិម្មិតនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២២នេះ។ សួនឧទ្យានសិប្បនិមិត្ត Angkor Wildlife and Aquarium ក្នុងដំណាក់កាលទី២ នឹងបន្តសាងសង់ជាបន្តបន្ទាប់លើផ្ទៃដីសរុប១០០ហិកតា។

សួនឧទ្យាន Angkor Wildlife and Aquarium ជាការរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជាការបង្ហាញពីភាពអស្ចារ្យនៃធនធានធម្មជាតិក្នុងបឹងទន្លេសាប ជាសួនកម្សាន្តស្ដង់ដាអន្តរជាតិ ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្ដោតលើជីវចម្រុះ និងការអភិរក្សសត្វដែលរងការទន្ទ្រានពីមនុស្ស ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ ផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកមានរបរដឹកភ្ញៀវ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង