Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទាន ជាមួយធនាគារ Export-Import នៃប្រទេសថៃឡង់ដ៏

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទានជាមួយធនាគារ Export-Import នៃព្រះរាជាណាចក្រថៃឡង់ដ៏ (EXIM) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាងកក។ ធនាគារ កាណាឌីយ៉ា បានក្លាយជាធនាគារពាណិជ្ជកម្មនៅប្រទេសកម្ពុជាដំបូងដែលចុះកិច្ចសហប្រតិបត្តិការណ៍ជាមួយធនាគារ EXIM ថៃឡង់ដ៏។

ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ កាណាឌីយ៉ា បានយល់ព្រមទទួលនូវប្រភពឥណទានថ្មី ពីធនាគារ EXIM ថៃឡង់ដ៏ ដើម្បីផ្តល់ឱ្យកាន់តែមានភាពងាយស្រួលធ្វើការស្នើរសុំឥណទានអាជីវកម្ម អ្នកវិនិយោគ ពាណិជ្ជករ និងសហគ្រិន ដែលជាម្ចាស់ហ្វ្រេនឆាយ ពាណិជ្ជកម្ម អាជីវកម្ម ដែលទាក់ទងនឹងការនាំចេញនាំចូលនូវសេវាកម្មនិងផលិតផលរបស់ ប្រទេសថៃឡង់ដ៏ មកកាន់ប្រទេសកម្ពុជា។

ធនាគារ កាណាឌីយ៉ា គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ឈានមុខមួយនៅប្រទេសកម្ពុជា ដោយទទួលបានការទុកចិត្តយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ហើយធនាគារដែលឈានមុខនេះ បានតែងតែស្វែងរកវិធីនិងផលិតផលហិរញ្ញវត្ថុថ្មីៗ ដើម្បីជួយគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍អាជីវកម្ម និងសាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងពង្រឹងការរីកចម្រើននិងអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេស។ ទស្សនវិស័យនេះ ត្រូវបានធនាគារ EXIM ថៃឡង់ដ៏ គាំទ្រយ៉ាងពេញទំហឹង ដោយកិច្ចព្រមព្រៀងនេះផ្តល់ឥណទាន នឹងជម្រុញនូវចលនាទំនិញនាំចេញនាំចូលផលិតផល ពាណិជ្ជកម្ម និងសេវាកម្ម រវាងប្រទេសកម្ពុជា និងថៃឡង់ដ៏ ក៏ដូចជាប្រទេសផ្សេងៗនៅក្នុងតំបន់ផងដែរ។

លោក Raymond Sia Say Guan នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា មានក្តីសោមន្សរីករាយ ដោយលោកបានលើកឡើងថា ធនាគារ កាណាឌីយ៉ា មានភាពជឿជាក់ទៅលើទស្សនវិស័យក្នុងការសហការប្រកបដោយការចំណេញនិងឈ្នះ-ឈ្នះទាំងទ្វេរ ដោយកិច្ចសហប្រតិបត្តិការរវាង កាណាឌីយ៉ា និង EXIM ថៃឡង់ដ៏ ជាសក្ខីភាពមួយយ៉ាងច្បាស់បញ្ជាក់អំពីទស្សនវិស័យនេះ។

លោកមានប្រសាសន៍ថា “យើងខ្ញុំមានមោទនាភាពយ៉ាងខ្លាំង ដែលធនាគារ កាណាឌីយ៉ា បានក្លាយជាធនាគារដៃគូដំបូង របស់ធនាគារ EXIM ថៃឡង់ដ៏ នៅក្នុងកិច្ចព្រមព្រៀងផ្តល់ឥណទានមួយនេះ។ ប្រទេសថៃឡង់ដ៏ គឺជាដៃគូរសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ហើយយើងខ្ញុំជឿជាក់ថា ការពង្រឹងដៃគូយុទ្ធសាស្ត្រនេះ នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម បង្កើនទំហំនូវសេវាកម្មនិងផលិតផលនាំចេញនាំចូល ក៏ដូចជាបន្តអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។ កិច្ចព្រមព្រៀងផ្តល់ឥណទាន នឹងធ្វើការលើកកម្ពស់ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ដែលជាគោលការគោលរបស់ធនាគារ កាណាឌីយ៉ា តាមរយៈការគាំទ្រនិងផ្តល់ភាពងាយស្រួលក្នុងការទទួលហិរញ្ញវត្ថុ ទៅដល់អាជីវកម្ម សាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម អាចមានឱកាសស្នើរសុំឥណទាន ដើម្បីពង្រីកនូវប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងទំនើបបន្ថែមទៀត”៕

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។

គិតត្រឹមខែតុលា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៤ ទូទាំង២៥ ខេត្ត ក្រុង និងមានទីតាំង ទូរ ATM និង CRM ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ +855 (0) 23 868 222 ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង