Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផ្តើម«គិតលុយ»ចាប់ពីថ្ងៃនេះទៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ ក្រោយដាក់ឱ្យដំណើរការដោយឥតគិតថ្លៃក្នុងរយៈពេល១ខែពេញក្នុងខែតុលារួចមក ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្តើមគិតកម្រៃជាផ្លូវការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះទៅ ហើយការបង់ប្រាក់នឹងត្រូវធ្វើឡើងតាមចម្ងាយជាក់ស្តែង។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានចម្ងាយ ១៨៧.០៥គីឡូម៉ែត្រ ដូចនេះត្រូវបង់ប្រាក់ចំនួន ១២ដុល្លារ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖

1. រថយន្តប្រភេទគ្រួសារ ៧កៅអី ចុះក្រោម

2. រថយន្តផ្ទុកទំនិញ ក្រោម ២តោន

3. ទោចក្រយានយន្តកម្លាំងចាប់ពី ៥០០cc ឬ ២៧kW ឡើង មានបិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត ជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖ផ្លាកលេខសម្គាល់យានយន្ត, ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព, និងកាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង