
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញនូវសេចក្តីក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសនឹងអាចចុះត្រជាក់ ចាប់ពីថ្ងៃទី០២-០៤ខែវិច្ឆិកា។
១-តំបន់ទំនាបកណ្តាល - សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C - សីតុណ្ហភាពអតិបរមា មានពី៣១-៣៣ °C - មិនមានភ្លៀងធ្លាក់ ។ បើមានក៏តិចតួចតែប៉ុណ្ណោះ ។
២-តំបន់ខ្ពង់រាប - សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C - មិនមានភ្លៀងធ្លាក់ ។ ចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក នៅបណ្តាខេត្តមួយច័នួនមាន ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាព អប្បបរមាមានពី ១៧-១៨ °c ។
៣-តំបន់មាត់សមុទ្រ៖ | - សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C ] - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C បាន។ - មិនមានភ្លៀងធ្លាក់ ។ បើមានក៏តិចតួចតែប៉ុណ្ណោះ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្ន ចំពោះធាតុអាកាសចុះត្រជាក់។
