រវាងមនុស្ស និងមនុស្ស ប្រទេស និងប្រទេស ហាក់បីដូចជាការសហការគ្នារវាងដៃ និងជើង ត្រូវការផ្នែកនីមួយៗបញ្ចេញនូវអត្ថប្រយោជន៍របស់ខ្លួន ទើបអាចទទួលបាននូវការអភិវឌ្ឍន៍យ៉ាងរីកចម្រើននាពេលអនាគត។ ប្រទេសចិន និងកម្ពុជាបានរក្សានូវការសហការយ៉ាងមានសុពលភាព រួមគ្នាស្ថាបនាសមត្ថភាពឲ្យកាន់តែមានភាពរឹងមាំ ព្រមទាំងបានប្រកាន់ខ្ជាប់នូវគោលគំនិតប្រឹងប្រែងស្ថាបនាអនាគតរួមគ្នារបស់មនុស្សលោក ដើម្បីទទួលបាននូវភាពជោគជ័យទាំងសងខាង។
តើក្រុមយុវជនជំនាន់Zមានគំនិតយ៉ាងដូម្ដេចចំពោះការសហប្រតិបត្តិការគ្នា និងអភិវឌ្ឍន៍ឲ្យមានភាពជោគជ័យទាំងសងខាងរវាងចិន និងកម្ពុជា? ពួកយើងមកស្ដាប់ពីរឿងរ៉ាវរបស់Sopheakទាំងអស់គ្នា។
Sopheakគឺinfluencerម្នាក់ដែលមានភាពល្បីគួរសមផងដែរ គាត់មកពីប្រទេសចិន អាចនិយាយភាសាខ្មែរបានយ៉ាងរលូន។ គាន់បញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសដែលមានធនធានវារីអគ្គិសនីដ៏សម្បូរបែប ឯវារីអគ្គិសនីគឺជាថាមពលស្អាតដែលទទួលស្គាល់ដោយទូទាំងពិភពលោក។
Sopheakបាននិយាយយ៉ាងមានទំនុកចិត្តថា៖ “ទន្លេឡាងឆាង និងទន្លេមេគង្គដែលលាតសន្ធឹងជិត៥០០០គីឡូម៉េត្រ មិនត្រឹមតែបានកំណត់ត្រានូវមិត្តភាពរវាងចិន និងកម្ពុជានោះទេ ថែមទាំងបានរួបរួមបញ្ចូលនូវសម្លេងចង់អភិវឌ្ឍន៍ផ្នែកថាមពលរវាងប្រទេសទាំងពីររួមគ្នានៅក្នុងចិត្តរបស់យុវវ័យទាំងឡាយផងដែរ។”
ជាស្ថានីយ៍វារីអគ្គិសនីដែលធំជាងគេនៅប្រទេសកម្ពុជា ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២បានផ្គត់ផ្គង់នូវថាមពលស្អាតដ៏មានស្ថេរភាព បានជួយតែសម្រួលនូវបញ្ហានៃប្រព័ន្ធថាមពលរបស់ប្រទេសកម្ពុជាយ៉ាងច្រើន ព្រមទាំងបានធ្វើឲ្យការរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង។ សាងសង់វារីអគ្គិសនីមួយ ធ្វើឲ្យប្រជាជនមួយតំបន់មានសុភមង្គល។ China Huaneng ប្រឹងប្រែងបង្កើតនូវគម្រោងសហប្រតិបត្តិការផ្នែកថាមពលរវាងកម្ពុជា និងចិនយ៉ាងរឹងមាំ ព្រមទាំងទទួលបាននូវភាពជឿទុកចិត្តជាច្រើនពីប្រជាជនកម្ពុជា។