Cctime 6monthsfree desktop
Cc times  web banner kh (2)

វត្ថុបុរាណខ្មែរចំនួន ១០១វត្ថុ កំពុងដាក់តាំងពិព័រណ៌នៅសហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សារមន្ទីរ The Natural History Museum of Utah

អាម៉េរិក៖ វត្ថុសិល្បៈបុរាណខ្មែរចំនួន ១០១វត្ថុ កំពុងដាក់តាំងពិព័រណ៌នៅសារមន្ទីរ The Natural History Museum of Utah ក្នុងទីក្រុង Salt Lake នៃរដ្ឋ Utah សហរដ្ឋអាមេរិក។ ពិព័រណ៌នេះមានចំណងជើងថា «Angkor -The Lost Empire of Cambodia» ដាក់តាំងបង្ហាញចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

ពិព័រណ៌ Angkor -The Lost Empire of Cambodia បង្ហាញអំពីរឿងរ៉ាវនៃអង្គរដែលទាក់ទងនឹងវិស្វកម្ម និងវប្បធម៌ដ៏មហស្ចារ្យនៅសម័យបុរាណ តាមរយៈជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ការរីកចម្រើន ការដួលរលំ និងរឿងរ៉ាវផ្សេងៗដែលយើងបានដឹង។ ក្នុងន័យនេះ ពិព័រណ៌នេះក៏ប្រាប់យើងពីរឿងរ៉ាវនៃវិទ្យាសាស្ត្រ ទាំងការវិវឌ្ឍន៍ និងទ្រង់ទ្រាយនៃចំណេះដឹង ដែលជួយយើងឲ្យស្វែងយល់កាន់តែច្បាស់ពីពិភពលោករបស់យើង។

ការប្រើប្រាស់ឧបករណ៍នានានៃបុរាណវិទ្យា តាំងពីការបកស្រាយសិលាចារឹក ការសិក្សាពីលើអាកាស និងការស្កែនឡាស៊ែរ ដើម្បីរុករកភាពប្រឈមនៃបរិស្ថាន ដែលអាចសម្រួចអនាគតកាល។ អ្នកទស្សនាពិព័រណ៌នឹងរកឃើញពីរបៀបដែលវិទ្យាសាស្ត្របានផ្តល់ព័ត៌មានពីការរីកចម្រើន ការដួលរលំ និងកេរដំណែលនៃអង្គរនាសម័យបុរាណ។

គួរបញ្ជាក់ថា វត្ថុសិល្បៈបុរាណខ្មែរ ដែលតាំងបង្ហាញនៅក្នុងពិពរណ៌នេះ ចំនួន៧៦វត្ថុ ត្រូវបានជ្រើសពីសមុច្ច័យរបស់សារមន្ទីរជាតិកម្ពុជា និង ២៥វត្ថុជ្រើសពីអភិរក្សដ្ឋានអង្គរ ក្នុងខេត្តសៀមរាប។ វត្ថុទាំងនោះធ្វើអំពីថ្ម សំរឹទ្ធ ដីដុត និងឈើ៕

រូបភាព៖ សារមន្ទីរ The Natural History Museum of Utah
រូបភាព៖ សារមន្ទីរ The Natural History Museum of Utah
រូបភាព៖ សារមន្ទីរ The Natural History Museum of Utah
រូបភាព៖ សារមន្ទីរ The Natural History Museum of Utah
រូបភាព៖ សារមន្ទីរ The Natural History Museum of Utah


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង