Yearendyearend1140x150

USAID៖ ប្រជាជនជនបទ៧៥% រងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID ព្រៃឡង់បៃតង

សៀមរាប៖ ប្រជាជនជនបទ មានចំនួន៧៥ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប ដែលរស់នៅដោយពឹងផ្អែកខ្លាំងលើធនធានធម្មជាតិ និងវិស័យកសិកម្ម ប្រជាជនទាំងនេះត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការប្រែប្រួលអាកាសធាតុ។ ដូច្នេះហើយទើប គម្រោងUSAID ព្រៃឡង់បៃតង បានដឹកនាំកិច្ចពិភាក្សាអំពីវិធីសាស្រ្តដែលសហគមន៍ប្រើប្រាស់ដើម្បីបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

គម្រោងUSAID ព្រៃឡង់បៃតង បានដឹកនាំកិច្ចពិភាក្សាអំពីវិធីសាស្រ្តដែលសហគមន៍ប្រើប្រាស់ដើម្បីបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២ ដែលធ្វើឡើងនៅខេត្តសៀមរាប។ អ្នកចូលក្នុងកិច្ចពិភាក្សានេះរួមមាន សមាជិកសហគមន៍មកពីសហករណ៍កសិកម្មបឹងចារ ដែលស្ថិតតាមដងទន្លេមេគង្គ សហគមន៍អេកូទេសចរណ៍ដាតាវិកនៅភ្នំត្បែង និងសហគមន៍តំបន់ការពារធម្មជាតិភ្នំល្អាងក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងខេត្តព្រះវិហារ និងនាយកប្រតិបត្តិនៃអង្គការសន្សំម្លប់ព្រៃ។

កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយមន្ត្រីបរិស្ថានបេសកកម្ម របស់ទីភ្នាក់ងារជំនួយអាមេរិកប្រចាំនៅកម្ពុជា។ អ្នកចូលរួមពិភាក្សាបានពិភាក្សាអំពីអន្តរាគមន៍នានាដែលរួមមានខ្សែច្រវ៉ាក់ផលិតកម្មដែលមិនប៉ះពាល់ដល់សត្វព្រៃ ទេសចរណ៍ធម្មជាតិតាមសហគមន៍ កសិកម្មដែលធន់នឹងអាកាសធាតុ អនុផលព្រៃឈើ ការអភិរក្សព្រៃឈើ និងការអនុត្តគម្រោងរេដបូក។

រូបភាព៖ USAID ព្រៃឡង់បៃតង

វិធីសាស្រ្តទាំងនេះត្រូវបានគាំទ្រដោយគម្រោងUSAIDព្រៃឡង់បៃតង ក្នុងភាពជាដៃគូជាមួយវិស័យឯកជន សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងពង្រឹងភាពធន់របស់សហគមន៍ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ទន្ទឹមនិងនោះ សហគមន៍បានចែករំលែកនូវអ្វីដែលពួកគេកំពុងធ្វើ បញ្ហាប្រឈមដែលពួកគេជួបប្រទះ មេរៀន និងការគាំទ្រពីអ្នកបង្កើតគោលនយោបាយ និងម្ចាស់ជំនួយនាពេលអនាគត។ វាគឺជាកិច្ចពិភាក្សាតែមួយគត់ ដែលឆ្លុះបញ្ចាំងពីគោលនយោបាយកម្រិតខ្ពស់យកមកអនុវត្តនៅតាមកំរិតមូលដ្ឋាន នៅក្នុងកិច្ចប្រជុំកំពូលនេះ។

ជាមួយគ្នានេះ កិច្ចប្រជុំនេះបានចែករំលែកវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយវាក៍មានសារៈសំខាន់ដូចគ្នាដែរក្នុងការស្តាប់ពីសហគមន៍ដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងរៀនពីការអនុវត្តវិធីសាស្រ្តជាក់ស្តែងរបស់ពួកគេក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ៕

រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង