ភ្នំពេញ៖ តាមរយៈភាគរយកុមារដែលមានអាយុចាប់ពី ១ ដល់ ១៤ ឆ្នាំ ធ្លាប់ទទួលរងវិធីសាស្ត្រប្រៀនប្រដៅរបស់ឪពុកម្តាយ អាណាព្យាបាល ឬគ្រូបង្រៀន ដោយការដាក់ពិន័យ CDHS 2022។ នេះបើតាមរបាយការណ៍ទិន្នន័យសំខាន់ៗនៃអំពើហិង្សាលើកុមារ ដែលយកមកពិភាក្សាក្នុងសិក្ខាសាលា ដោយមានការរៀបចំដោយអង្គការទស្សនពិភពលោកនៅព្រឹកថ្ងៃនេះ។
បើតាមទិន្នន័យសំខាន់ៗនៃអំពើហិង្សាលើកុមារ បានបង្ហាញថា កុមារដែលមានអាយុចាប់ពី ១ ដល់ ១៤ ឆ្នាំធ្លាប់រងអំពើហិង្សាផ្លូវការ អំពើហិង្សាផ្លូវចិត្ត និងទម្រង់ណាមួយ។ ក្នុងនោះសង្គេតឃើញថាភាគរយកុមារាមានចំនួនច្រើនជាងកុមារី ដោយអំពើហិង្សាផ្លូវការ មាន៤៥.៤០%លើកុមារា ខណៈ៣៩.៩០%លើកុមារី, អំពើហិង្សាផ្លូវចិត្ត មាន៦០.៤០%លើកុមារា ខណៈ៥៧.៥០%លើកុមារី និងទម្រង់ណាមួយ មាន៦៧.៨០%លើកុមារា ខណៈ៦៧.៨០%លើកុមារី។
ក្នុងសិក្ខាសាលារៀបចំដោយអង្គការទស្សនពិភពលោកនៅព្រឹកថ្ងៃនេះ ក៏មានការជជែកពិភាក្សាពីបទអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាការបញ្ចេញមតិរបស់អ្នកសារព័ត៌មានពីការយល់ឃើញតាមរយៈបទពិសោធន៍ការងារក្នុងការផ្សព្វផ្សាយព័ត៌មានដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជន និងចូលរួមលុបបំបាត់ ឬកាត់បន្ថយនូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាពលើកុមារនិងយុវជនឲ្យបានជាអតិបរមា៕