Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុន១៥០រើសបុគ្គលិកលើវិស័យនាំមុខ៨ ក្នុងពិពរណ៌ការងារឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ National Employment Agency

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ពិពរណ៌ការងារដ៏ធំប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-២៩ តុលា នៅអគារពិព័រណ៌កោះពេជ្រ។ ក្នុងនោះដែរ មានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានធំៗ ចំនួន១៥០ នឹងនាំមកនូវឱកាសការងារជាង ២ម៉ឺនកន្លែង ក្នុងវិស័យនាំមុខសំខាន់ៗចំនួន៨។

នៅក្នុងពិពរណ៌ការងារឆ្នាំ២០២២នេះ មានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានធំៗ ចំនួន១៥០ នឹងនាំមកនូវឱកាសការងារជាង ២ម៉ឺនកន្លែង ក្នុងវិស័យនាំមុខសំខាន់ៗ ដូចជាវិស័យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលទ្រព្យ និងសំណង់, ទូរគមនាគមន៍ និងបច្ចេកវិទ្យា, ព័ត៌មានវិទ្យា, ឧស្សាហកម្ម និងវិស័យសេវាកម្មផ្សេងៗទៀត។

ថ្លែងក្នុងពិពរណ៌ការងារ ឯកឧត្ដម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការងារគឺជាទ្រព្យសម្បត្តិ ជាទ្រព្យអរូបី ដែលមើលមិនឃើញ។ សព្វថ្ងៃភាគច្រើនដែលគេគត់សម្គាល់ថាជាទ្រព្យ គឺជាធីធ្លី ផ្ទះ និងរថយន្ដ ដែលមនុស្សម្នាក់ៗមានជម្លោះដោយសារទ្រព្យនេះ។

ឯកឧត្ដម ពេជ សោភ័ន បានបន្ដថា រដ្ឋាភិបាលបានទាក់ទងវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា ដែលបានបង្កើតការងាររាប់ម៉ឺនកន្លែងក្នុងមួយឆ្នាំៗ។ តាមរយៈការងារដែលបង្កើតថ្មីនេះហើយ គឺបាននិងកំពុងចែកទ្រព្យដល់ប្រជាជនទាំងអស់ទូទាំងប្រទេស។

តាមរយៈពិពរណ៌ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ នេះ ឯកឧត្ដម ពេជ សោភ័ន រំពឹងទុកថានឹងមានអ្នកចូលរួមដាក់ពាក្យសុំស្វែងរកកាងារ និងសម្ភាសន៍ផ្ទាល់នៅកន្លែងចំនួនប្រមាណជា ៣០,០០០នាក់ ផងដែរ៕

រូបភាព៖ National Employment Agency
រូបភាព៖ National Employment Agency
រូបភាព៖ National Employment Agency
រូបភាព៖ National Employment Agency
រូបភាព៖ National Employment Agency
រូបភាព៖ National Employment Agency


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង