Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ក្រុមហ៊ុន ទ្រូម៉ាន់នី លើកទឹកចិត្តឱ្យមានវប្បធម៌សប្បុរសធម៌តាមរយៈការឧបត្ថម្ភដល់ការបង្កើតគេហទំព័របរិច្ចាគរបស់មូលនិធិរក្សាកុមារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្សព្វផ្សាយនិងលើកកម្ពស់មូលនិធិរក្សាកុមារ(RKF)ដោយក្លាយជា អ្នកឧបត្ថម្ភធំដល់គេហទំព័ររៃអង្គាសប្រាក់ថ្មីរបស់មូលនិធិថ្មីនេះក្នុងគោលបំណងលើកទឹកចិត្តឱ្យមានវប្បធម៌សប្បុរសធម៌ក្នុងប្រទេស។

មូលនិធិរក្សាកុមារគឺជាអង្គការសប្បុរសធម៌ដែលមិនស្វែងរកប្រាក់ចំណេញក្នុងស្រុកមួយ និងត្រូវបានបង្កើតឡើងដោយស្ថាបនិកឆ្នើមចំនួនបីរូបគឺ លោកជំទាវបណ្ឌិត ជា សិរី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី និងឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា។ ចក្ខុវិស័យរបស់អង្គការនេះគឺជួយដល់កុមារកម្ពុជាដែលខ្វះខាត ដើម្បីឱ្យពួកគេអាចមានលទ្ធភាពទទួលបានឱកាសកាន់តែច្រើន និងអាចមានសក្តានុពលបង្កើតអនាគតកាន់តែប្រសើរសម្រាប់ខ្លួនពួកគេ និងសហគមន៍។ មូលនិធិរក្សាកុមារមានប្រវត្តិយូរឆ្នាំមកហើយ ក្នុងការសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និង អន្តរជាតិ ជាច្រើន ដែលមានគោលដៅស្រដៀងគ្នាក្នុងការផ្តល់ការថែទាំដល់កុមារក្រីក្រ និងសហគមន៍នានា ដូចជាអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) មូលនិធិចក្ខុខ្មែរ (KSF) មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron (HMC) អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO Cambodia) អង្គការហូបកម្ពុជា (H.O.P.E Cambodia) អង្គការ Teach for Cambodia អង្គការ Operation Smile Cambodia និងអង្គការជាច្រើនទៀត។

នៅចុងឆ្នាំ២០២០ មូលនិធិរក្សាកុមារបានផ្តួចផ្តើមគំនិតបង្កើតគេហទំព័រថ្មីមួយ ដើម្បីបម្រើជាវេទិកាសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផ្សព្វផ្សាយការងារ និងទទួលបានប្រភពប្រាក់ចំណូលមួយផ្សេងទៀតតាមរយៈការបរិច្ចាគពីសាធារណជនទូទៅ។ គំនិតនេះផ្ដួចផ្ដើមដោយ លោកជំទាវបណ្ឌិត ជា សិរី ស្របពេលដែលអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកបានជួបកង្វះខាតថវិកាដែលបង្កឡើងដោយសារជំងឺរាតត្បាតសាកល (កូវីដ-១៩) កន្លងមក។ អរគុណដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីក្រុមហ៊ុន ទ្រូម៉ាន់នី គេហទំព័រមួយត្រូវបានចាប់ផ្តើមរចនា និងអភិវឌ្ឍឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Codingate ខណៈដែលក្រុមហ៊ុនទាំងពីរយល់ឃើញថាវាសក្តិសមក្នុងការសហការគ្នា និងធ្វើឱ្យចក្ខុវិស័យនេះក្លាយជាការពិត។

នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ គឺថ្ងៃនៃការសម្ពោធដាក់ឱ្យដំណើរការគេហទំព័រថ្មីនេះជាផ្លូវការនេះ។ គេហទំព័រនេះអនុញ្ញាតឱ្យសប្បុរសជនចូលមើល និង ស្វែងរកព័ត៌មាន អំពីគម្រោងសំខាន់ៗ និងស្របច្បាប់ដែលកំពុងអនុវត្តដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ ហើយជាពិសេស សប្បុរសជនអាចបរិច្ចាគដោយផ្ទាល់ ដល់គម្រោងទាំងនោះតាមរយៈកម្មវិធីទ្រូម៉ាន់នី និង/ឬកម្មវិធីបាគង។

ដូចនេះអង្គការមិនមែនរដ្ឋាភិបាលអាចរៃអង្គាសមូលនិធិបានតាមរយៈគេហទំព័រ និងប្រើប្រាស់មូលនិធិនេះប្រកបដោយចីរភាព ដើម្បីទ្រទ្រង់គម្រោងរបស់ខ្លួននាពេលអនាគត។ លើសពីនេះ សមិទ្ធផលនៅថ្ងៃនេះផងដែរ គឺជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃ

ប្រឌិត ដែលនាំឱ្យជីវិតកាន់តែប្រសើរ។ ពួកគាត់នឹងអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីលើកកម្ពស់សុខភាពសុខុមាលភាព និងអត្ថប្រយោជន៍របស់កុមារកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «យើងមានក្តីសោមនស្សរីករាយក្នុងការសហការជាមួយមូលនិធិរក្សាកុមារ។ យើងចង់ធ្វើការជាមួយអង្គការដែលកំពុងផ្លាស់ប្តូរអនាគតរបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ហើយពួកគេត្រូវធ្វើហើយនឹងបន្តធ្វើការងារទាំងនេះជាបន្តទៀត។ ក្រុមហ៊ុន ទ្រូម៉ាន់នី តែងតែរិះរកមធ្យោបាយនានាដើម្បីជួយលើកស្ទួយប្រទេសកម្ពុជាលើគ្រប់វិស័យ ប៉ុន្តែយើងត្រូវតែផ្តល់អាទិភាពជានិច្ចទៅដល់មូលនិធិនេះដែលយើងបានបង្កើតឡើងសម្រាប់កូនៗរបស់យើងព្រោះពួកគេនឹងក្លាយជាអ្នកបន្តកេរ្តិ៍ដំណែលរបស់យើងក្នុងនាមជាប្រទេសមួយ»។

ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏កំពុងអំពាវនាវដល់អតិថិជនទាំងអស់ និងសាធារណជនទូទៅឱ្យជួយបរិច្ចាគដល់គេហទំព័ររបស់មូលនិធិរក្សាកុមារ ដោយចូលទៅកាន់គេហទំព័រនេះតាមរយៈ https://donate.raksakoma.org/។ អ្នកដែលកំពុងប្រើប្រាស់កម្មវិធីទូទាត់ TrueMoney wallet អាចបរិច្ចាគបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីទូទាត់នេះ ប៉ុន្តែអ្នកដែលមិនធ្លាប់ប្រើប្រាស់កម្មវិធីទូទាត់ TrueMoney wallet ក៏អាចបរិច្ចាគបានផងដែរ ដោយប្រើប្រាស់កម្មវិធីធនាគារផ្ទាល់ដែលពួកគេកំពុងប្រើប្រាស់ដោយគ្រាន់តែស្កេន TrueMoney KHQR ប៉ុណ្ណោះ។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង