Cctimesw1140xh150cm copy

រថយន្តប្រណីតHONGQI HS5ដែលជារថយន្តSUVខ្នាតកណ្ដាលរបស់ HONGQIគឺមានការគ្រាំទ្រខ្លាំងមែនទែនសំរាប់បច្ចុប្បន្ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ជាការពិតណាស់រថយន្តHONGQI HS5 ដែលជាប្រភេទរថយន្ត SUV 5 កៅអីមានតម្លៃត្រឹមតែ៥ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ។សម្រាប់ទីផ្សារស្រុកខ្មែរបច្ចុប្បន្នរថយន្តសេរីថ្មីមួយនេះហាក់មានការគាំទ្រខ្លាំងមិនថាជនជាតិខ្មែរទេសូម្បីតែជនជាតិបរទេសជាច្រើនក៏ស្រលាញ់លើរថ យន្ត HONGQI HS5ផងដែរ។

ចំពោះConceptឌីហ្សាញរចង្កៀងផ្ទៃខាងមុខរបស់រថយន្តHONGQIHS5គឺត្រូវបានបំពាក់ដោយDaytimeRunningLightដែលជាអំពូលភ្លើងភ្លឺពេលថ្ងៃអមជាមួយនឹងភ្លើងLEDប្រដេញចំនួន៣គ្រាប់និងគុជធំ១គ្រាប់ដែលរេតាមចង្កូតបានយ៉ាងទំនើប។ម៉្យាងទៀតខាងមុខរបស់រថយន្តHONGQIHS5ក៏បានបំពាក់មកជាមួយនូវចង្កៀងFogLampសងខាងអមជាមួយគុជតូចៗចំនួន៤គ្រាប់ដែលមានសមត្ថភាពមើលឃើញបានឆ្ងាយហើយជួយកាត់អ័ព្ទបានយ៉ាងល្អប្រសើរដែលបង្កភាពងាយស្រួលដល់អ្នកបើកបរ។អ្វីដែលគួរឲ្យទាក់ទាញគឺប៉ាណាផ្ទៃខាងមុខរថយន្តត្រូវបានគេរចនាឡើងតាមបែបលំហូរទឹកជ្រោះដែលស្រោបដោយក្រូមមានភាពភ្លឺស្វិតល្អហើយមានឆ្នូតកណ្ដាលតំណាងឲ្យLOGOក្រុមហ៊ុនHONGQIនិងមានពណ៌ក្រហមតំណាងទង់ជាតិចិន។

ទោះបីជារថយន្តHONGQIHS5ទើបតែចូលមកដល់ប្រទេសកម្ពុជានាពេលថ្មីៗបើធៀបនឹងរថយន្តផ្សេងៗក៏ដោយប៉ុន្តែរថយន្តHS5មួយនេះហាក់ដូចជាមានការគ្រាំទ្រខ្លាំងមែនទែនពីអតិថិជនគឺដោយសារតែរថយន្តស៊េរីថ្មីមួយនេះត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យានើបៗដ៏សម្បូរបែបជាច្រើនដូចៈជាប្រព័ន្ធESP(ទប់លំនឹងការពារក្រឡាប់),ប្រព័ន្ធABS(ហ្រ្វាំABS),ប្រព័ន្ធFCW(ប្រាប់ពីឧបសគ្គនៅខាងមុខ),ប្រព័ន្ធAEB(ចាប់ហ្រ្វាំបន្ទាន់)នឹងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀតរួមទាំងទម្ងន់២២៥៥kgនៃរថយន្តកាន់តែមានលំនឹងល្អប្រសើរនិងសុវត្ថិភាពដល់អ្នកបើកបរ។

ជាមួយនឹងការឌីហ្សាញផ្នែកខាងក្នុងរឹតតែអស្ចារ្យជាមួយកៅអីស្បែកមានគុណភាពខ្ពស់មិនចាញ់រថយន្តរបស់ម៉ាកយីហោល្បីៗឡើយ។ជាពិសេសខាងក្នុងរថយន្តនេះបានបំពាក់មកជាមួយនឹងអេក្រង់ដែលមានទំហំ12.3inchដែលជាប្រភេទអេក្រង់របស់IPhone។ម្យ៉ាងវិញទៀតរថយន្តនេះបានបំពាក់មកជាមួយនឹងកាមេរ៉ា៣៦០ដឺក្រេដែលអាចមើលជុំវិញឡានបានយ៉ាងច្បាស់ដែលជាលក្ខណៈ 3Dបូកផ្សំនឹងSensorចំនួន៨គ្រាប់នឹងមានDriving Mode ចំនួន៥ហើយខាងក្នុងរថយន្តមានភាពធំទូលាយដែលអាចផ្ទុកបាន៦ទៅ៧នាក់អ្វីដែលពិសេសវាបានបំពាក់ជាមួយSpeakerBOSEចំនួន ១២ គ្រាប់ ដែលជាម៉ាកល្បីខ្លាំងនៅសហរដ្ឋអាមេរិក ។ជាពិសេសរថយន្ត មួយនេះផ្ទុកចំណុះសាំងបាន ៦៤លីត ដែលកម្រិតស៊ីសាំងរបស់វា 7.7 L / 100 kmតែប៉ុណ្ណោះ។ពិតណាស់ចំពោះទំហំម៉ាស៊ីនរបស់រថយន្តHONGQI HS5 មួយនេះគឺ2.0 L Turbo Charge ដែលមានកម្លាំងសេស ២២៥ HP និង កម្លាំងរមួល ៣៤០ N.m ដែលធ្វើឲ្យរថយន្ដស្ទុះខ្លាំងនិងសន្សំសំចៃផងដែរ។

គួរជំរាបផងដែរសម្រាប់បងប្អូននឹងអតិថិជនរបស់HONGQIទាំងអស់ដែលចង់ដឹងអំពីព័ត៌មានកាន់តែជាក់ច្បាស់ជាមួយនឹងOptionផ្សេងៗទៀតអាចអញ្ជើញទៅកាន់ក្រុមហ៊ុនHongqi

Cambodiaដោយផ្ទាល់ ដើម្បីបើកបរសាកល្បង(តេស្តDrive )និងស្វែងរក Performance របស់រថយន្តHONGQI HS5 មួយនេះ៕

Contact : 099 200 666 (sales)/ 018 302 3967(service)│ Location : 174K Street 105 Phnom Penh, Cambodia

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង