Cctimesw1140xh150cm copy

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ យុវជនជាងមួយពាន់នាក់ទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ

ភ្នំពេញ៖ លទ្ធផលនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលក្នុងវិស័យទេសចរណ៍សរុបចំនួន១,១៩១រូប (ស្រី៧៨៣រូប) លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងការហ្វេ នៅក្នុងខេត្តចំនួន៩។

លទ្ធផលនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងទិសដៅបន្តឆមាសទី៤ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នាថ្ងៃទី២៦ តុលា នៅទីស្តីការក្រសួងទេសចរណ៍។

លោក ជួប រតនា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានឱ្យដឹងថា ការបណ្ដុះបណ្ដាលយុវជនទាំង ចំនួន១,១៩១រូប (ស្រី៧៨៣រូប) នោះ ជាការគាំទ្ររបស់អង្គការ SwissContact អង្គការអន្តរជាតិខាងការងារ អង្គការ UNIDO និងមូលនិធិអភិវឌ្ឍន៍ជំនាញ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ ជំនាញឆុងការហ្វេ នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។

លោក ជួប រតនា បានបន្តថា ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ គម្រោងហូកា ផ្តោតលើចំណេះដឹង និងជំនាញដល់សិក្ខាកាមដែលជាអ្នកជំនាញកំពុងបម្រើការងារបច្ចុប្បន្ន យុវជនទីទាល់ក្រ និងអ្នកជំនាញដែលបានឈប់សម្រាកពីការងារដោយវិបត្តិជំងឺកូវី-១៩។

បើតាមលោក ជួប រតនា ក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ បាននិងកំពុងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត៕

រូបភាព៖ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ
រូបភាព៖ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ
រូបភាព៖ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ
រូបភាព៖ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ
រូបភាព៖ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ
រូបភាព៖ កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ហូកា
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង