Cctime 6monthsfree desktop
Cc times  web banner kh (2)

បវរកញ្ញាតំណាងកម្ពុជា ពេជ្រវត្តី សារ៉ាវឌ្ឍី ជាប់លំដាប់រងទី៥

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្មវិធីប្រឡងលំដាប់ថ្នាក់អន្ដរជាតិ Miss Grand International 2022 បានបានមកដល់វគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃ២៥ តុលា។ នៅក្នុងការប្រកួតនោះដែរ បវរកញ្ញាតំណាងប្រទេកម្ពុជា កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី បានជាប់ជាលំដាប់រងទី៥ ខណៈបវរកញ្ញាតំណាងប្រទេសប្រេស៊ីល ជាម្ចាស់ម្កុដ Miss Grand International 2022។

ឆ្លងកាត់ការប្រកួតរយៈពេលជិតមួយខែកន្លងមកនេះ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី បានឆ្លងកាត់វគ្គប្រកួតជាច្រើន ហើយការបង្ហាញសមត្ថភាពរបស់កញ្ញានៅលើឆាកអន្ដរជាតិមួយនេះ បានធ្វើឱ្យមានការពេញចិត្តជាច្រើនពីប្រជាពលរដ្ឋកម្ពុជា ទៅលើសមត្ថភាព និងសម្រស់ របស់កញ្ញា។

បើទៅជាកញ្ញាមានសមត្ថភាព និងសម្រស់យ៉ាងណាក៏ដោយ ក៏ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់មិញនេះ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី បានក្លាយទៅជាម្ចាស់ម្កុដ Miss Grand International 2022 ឡើយ។ ទោះជាយ៉ាងណាក្ដីកញ្ញា វត្តី បានជាប់លដាប់រងទី៥។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់មិញនេះ បវរកញ្ញាតំណាងប្រទេសប្រេស៊ីល ក្លាយជាម្ចាស់ម្កុដ Miss Grand International 2022 ខណៈលំដាប់រងទី១ បានទៅលើបវរកញ្ញាប្រទេសថៃ លំដាប់រងទី២ បានទៅលើបវរកញ្ញាប្រទេសឥណ្ឌូនេស៊ី លំដាប់រងទី៣ បានទៅលើបវរកញ្ញាប្រទេសវេនេស៊ុយអេឡា និងលំដាប់រងទី៤ បានទៅលើបវរកញ្ញាតំណាង សាធារណរដ្ឋឆេក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង