Yearendyearend1140x150

រឿង«អូណូដា-មួយម៉ឺនរាត្រីនៅក្នុងព្រៃ»ថតនៅខ្មែរ ចាក់បញ្ចាំងនៅរោងកុនក្នុងប្រទេសកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ហ៊ីរ៉ូ អូណូដា (កណ្ដាល) (រូបភាព៖ The Japan Times)

ភ្នំពេញ៖ ខ្សែភាពយន្ត «អូណូដា-មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ដែលថតនៅស្រុកខ្មែរ នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី២៥តុលាតទៅ នៅរោងភាពយន្តក្នុងប្រទេសកម្ពុជា។ ភាពយន្ដនេះ ដឹកនាំដោយលោក Arthur Harari និងបានថតនៅក្នុងប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៨ នៅតាមតំបន់មួយចំនួនក្នុងខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។

ខ្សែភាពយន្តខ្នាតធំរឿង «អូណូដា- មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ជាខ្សែភាពយន្តដែលផ្អែកទៅលើរឿងពិត របស់ទាហានជនជាតិជប៉ុនម្នាក់ឈ្មោះ ហ៊ីរ៉ូ អូណូដា កំឡុងពេលសង្គ្រាមលោកលើកទី២ ដែលបានលាក់ខ្លួននៅក្នុងព្រៃនៅលើកោះមួយក្នុងប្រទេសហ្វីលីពីន អស់ពេលជាង៣០ឆ្នាំ ដោយមិនដឹងថា សង្គ្រាមបានបិទបញ្ចប់នោះឡើយ។

រឿង «អូណូដា - មួយម៉ឺនរាត្រីនៅក្នុងព្រៃ» ដឹកនាំផលិតដោយលោក Arthur Harari ដោយមានក្រុមការងារខ្មែរជាង៦០នាក់ និងមានការចូលរួមធ្វើការជាមួយក្រុមការងារដទៃទៀត មកពីប្រទេសជប៉ុន បារាំង ប៊ែលហ្សិក ថៃ និងហ្វីលីពីន។ ខ្សែភាពយន្ដនេះ នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត Legend Cinemas និង Major Cineplex Cambodia ចាប់ពីថ្ងៃទី២៥ តុលា តទៅ។

គួរបញ្ជាក់ថា ភាពយន្តនេះត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងផ្នែក Un Certain Regard ដែលជាពានរង្វាន់ធំលំដាប់ទីពីរ ក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន។ ពានរង្វាន់នេះផ្តោតលើផលិតកម្មតូចៗដែលផ្តល់ឱកាសដល់អ្នកដឹកនាំវ័យក្មេងបានបញ្ចេញស្នាដៃរបស់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង