Yearendyearend1140x150

រដ្ឋបាលខេត្តព្រះសីហនុនឹងផ្តល់រង្វាន់ ដល់អ្នកផ្តល់ព័ត៌មានសម្ងាត់ក្រុមចោរលួចកាត់ខ្សែភ្លើង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត ព្រមទាំងរក្សាការសំងាត់ជូនអ្នកផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈ។

ក្រុមចោរដែលលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈនៅតាមបណ្តោយវិថីសំខាន់ៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង និងបានធ្វើសកម្មភាពជាប្រចាំដោយផ្លាស់ប្តូរទីតាំងដើម្បីបង្វែងដានសមត្ថកិច្ច។

សូមបញ្ជាក់ថាសមត្ថកិច្ចបាននិងកំពុងតាមប្រមាញ់ក្រុមចោរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។

រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងរក្សាការសំងាត់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើង ដើម្បីចាត់វិធានការបានទាន់ពេលវេលា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង