Cctimesw1140xh150cm copy

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលភាសាជប៉ុនកម្រិតដំបូងឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាលភាសាជប៉ុនកម្រិតដំបូងឥតគិតថ្លៃ ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ វគ្គសិក្សាភាសាជប៉ុននេះ នឹងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី១៤ វិច្ឆិកា តទៅ។

ក្រសួងទេសចរណ៍នឹងបើកវគ្គបណ្តុះបណ្តាលភាសាជប៉ុនកម្រិតដំបូងដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ www.tptd.org ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្តល់នូវ ជំនាញភាសាជប៉ុន ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែល មានបំណងអភិវឌ្ឍន៍សមត្ថភាពលើជំនាញភាសាជប៉ុនសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង ការធ្វើដំណើរ។

វគ្គបណ្តុះបណ្តាលភាសាជប៉ុននេះ នឹងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី១៤ វិច្ឆិកា ខាងមុខនេះ។ បុគ្គលិកបម្រើ ការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សាតាមរយៈអាសយដ្ឋាន គេហទំព័រ https://www.totd.ors៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង