Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្នាដៃគំនូរកុមារ១៣៨ផ្ទាំង ត្រូវបានតាំងបង្ហាញនៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Duraseksa ទូរសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ បានដាក់តាំងបង្ហាញស្នាដៃគំនូរកុមារចំនួន១៣៨ផ្ទាំង ដែលជ្រើសរើសចេញពីចំណោម ១៥០៧ផ្ទាំង នឹងត្រូវតាំងបង្ហាញជាសាធារណៈ ចាប់ពីថ្ងៃទី២៤ តុលា រហូតដល់ថ្ងៃទី០១ វិច្ឆិកា នៅលើតារាងបាល់បោះ ក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ។ ព្រឹត្តិការណ៍ការនេះ រៀបចំដើម្បីលើកកម្ពស់ការ យល់ដឹងជាសាធារណៈ អំពីគន្លងថ្មីឆ្ពោះទៅកាន់ការអប់រំឌីជីថល និងការលើកកម្ពស់ការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

ព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារ ធ្វើឡើងក្រោមប្រធានបទ «ការអប់រំឌីជីថល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន» ដោយមានការចូលរួមពីសិស្សានុសិស្សនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ និងឯកជនទាំងអស់ចំនួន១២៦៥។ ក្នុងនោះដែរ ស្នាដៃគំនូរ១៣៨ផ្ទាំង ត្រូវបានជ្រើសរើសចេញពីចំណោម ១៥០៧ឆ្នាំង នឹងត្រូវតាំងបង្ហាញជាសាធារណៈ ចាប់ពីថ្ងៃទី២៤ តុលា រហូតដល់ថ្ងៃទី០១ វិច្ឆិកា នៅលើតារាងបាល់បោះ ក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ។

តាមរយៈប្រធានបទទាំង៣នៃស្នាដៃផ្ទាំងគំនូរនេះ សិស្សានុសិស្សបានបង្ហាញពីការបោះជំហានទៅមុខយ៉ាងលឿននៃ បរិវត្តកម្មឌីជីថលនៅក្នុងការអប់រំ បំណងប្រាថ្នានៅក្នុងការទទួលបាន និងការចូលរួមក្នុងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងក្នុងភាពជាប្រធានអាស៊ាននៅឆ្នាំ២០២២៕

រូបភាព៖ Duraseksa ទូរសិក្សា
រូបភាព៖ Duraseksa ទូរសិក្សា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង