Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនបើកប្រតិបត្តិការ«ទ្រង់ទ្រាយធំ»ជួសជុលផ្លូវដែក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រតិបត្តិការផ្លូវដែកនៅទូទាំងប្រទេសចិនបានចាប់ផ្តើមការថែទាំទ្រង់ទ្រាយធំ ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយភាពរលូនក្នុងអំឡុងពេលធ្វើដំណើរដ៏មមាញឹមនាប៉ុន្មានខែខាងមុខនេះ ដោយសារភាពខុសគ្នានៃសីតុណ្ហភាពពេលថ្ងៃ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធផ្លូវមួយចំនួន។

បើតាមមន្រ្តីចិនបានឲ្យដឹងថាការយកចិត្តទុកដាក់ជួសជុលឡើងវិញនាផ្លូវជាច្រើនឆ្នាំដូចជាផ្លូវដែកប៉េកាំង-Kowloon ផ្លូវរថភ្លើង Lanzhou-Lianyungang និងផ្លូវដែក Chengdu-Kunming ។ប្រតិបត្តិការថែទាំដែលពឹងផ្អែកខ្លាំងលើផ្លូវរថភ្លើងដូចជា ប៉េកាំង-សៀងហៃ ឈីងដាវ-ជីណាន នឹងមានតំបន់ផ្លូវដែកមួយចំនួនទៀតផងដែរ។

លោក Li Chengpeng អនុប្រធានផ្នែកនៃប្រតិបត្តិការបានឲ្យដឹងថា "ផ្លូវរថភ្លើង Beijing-Kowloon គឺជាសរសៃឈាមដឹកជញ្ជូនថាមពលដ៏សំខាន់ដែលតភ្ជាប់ភាគខាងត្បូង និងភាគខាងជើងប្រទេសចិន។ ប្រតិបត្តិការរថភ្លើងរបស់វាមានតម្រូវការខ្ពស់លើឧបករណ៍ផ្លូវដែក។ លោកបន្តថា យើងអាចធ្វើអោយប្រសើរឡើងនូវភាពរលូននៃផ្លូវ ហើយដូច្នេះធានាបាននូវដំណើរការរលូន។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន China Railway Nanchang Group បានដាក់ពង្រាយកម្មករជាង ២,៤០០ នាក់ និងម៉ាស៊ីនធំជាង ១០០ ដើម្បីអនុវត្តកម្មវិធីថែទាំរយៈពេល ២០ ថ្ងៃ ដោយគ្រោងនឹងជំនួសផ្លូវដែកប្រវែង ៦៦.១ គីឡូម៉ែត្រ និងសម្អាតផ្លូវប្រវែង ៣៨.៤ គីឡូម៉ែត្រ។

គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃសុក្រមក ផ្លូវដែក Liaocheng បានដាក់ពង្រាយម៉ាស៊ីនធំជាង ៥០ និងកម្មករជាង២០០ នាក់ ដើម្បីធ្វើការថែទាំនៅផ្នែក Shandong នៃផ្លូវរថភ្លើង Beijing-Kowloon ។ សេវាកម្មត្រូវបានផ្អាកបីម៉ោងក្នុងមួយថ្ងៃនៅតាមផ្លូវនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង