Cctimesw1140xh150cm copy

អង្គការអុកស្វាមជំរុញឲ្យពង្រឹងកាតព្វកិច្ចផ្នែកគោលនយោបាយហិរញ្ញវត្ថុ ដើម្បីការពារសិទ្ធិស្ត្រីនៅក្នុងតំបន់អាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការអុកស្វាម បានដាក់ជូនសេចក្តីសង្ខេបគោល នយោបាយស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបញ្ហាយេនឌ័រក្នុងវិស័យកសិពាណិជ្ជកម្មជូនរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២។ គោលនយោបាយទាំងនោះ អំពាវនាវឱ្យវិស័យហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំអាស៊ានយកចិត្តទុកដាក់កាន់តែខ្លាំងលើហានិភ័យសង្គម និងគ្រោះថ្នាក់នៅក្នុងវិស័យកសិពាណិជ្ជកម្ម។

លោកស្រី Bernadette Victorio ប្រធានហិរញ្ញវត្ថុយុត្តិធ៌មអាស៊ី (FFA) មានប្រសាសន៍ថា «អនុសាសន៍ផ្នែកគោលនយោបាយអំពាវនាវឱ្យវិស័យហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំអាស៊ានគិតគូរដើម្បីកាត់បន្ថយហានិភ័យសង្គម និងគ្រោះថ្នាក់នៅក្នុងវិស័យកសិពាណិជ្ជកម្មតាមរយៈផ្តោតការយកចិត្តទុកដាក់លើកាតព្វកិច្ចផ្នែកគោលនយោបាយឱ្យកាន់តែខ្លាំង និងការវាយតម្លៃផលប៉ះពាល់»។

លោកស្រី Bernadette Victorio បានបន្ដថា កង្វះវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ ដែលប្រកាន់ខ្ជាប់នូវបទដ្ឋាន និងអនុសញ្ញាអន្តរជាតិ រួមផ្សំនឹងភាពទន់ជ្រាយនៃតុល្យភាពអំណាចនៅថ្នាក់តំបន់ និងតាមប្រទេសនីមួយៗ បន្តផ្តល់លទ្ធភាពឱ្យមានការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រីជារឿយៗ។ រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុនៅអាស៊ានត្រូវមានការប្តេជ្ញាចិត្ត និងប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយដែលគោរព និងលើកតម្កើនអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងស្តង់ដារពិភពលោកលើហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ។

គួរបញ្ជាក់ថា អនុសាសន៍នានានៅក្នុងគោលនយោបាយសង្ខេបនេះត្រូវបានសំយោគ និងសម្រិតសម្រាំងអំឡុងកិច្ចសន្ទនាពហុភាគី ដែលបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ «ការពង្រឹងហិរញ្ញវត្ថុប្រកបដោយចីរភាពនិងការទទួលខុសត្រូវក្នុងតំបន់អាស៊ាន» កាលពីខែកន្លងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង