Yearendyearend1140x150
Img 0571

កម្ពុជា​-កូរ៉េ​ រៀបចំប្រឡង​ថ្លែង​សុន្ទរកថាជាភាសាកូរ៉េ​ ដើម្បីរឹត​ចំណង​មិត្ត​ភាព​ប្រទេស​ទាំង​ពីរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) បានសហការជាមួយនឹង Academic of Korean Studies (AKS) ក្នុងការរៀបចំនូវកម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េលើកទី០២ នៅថ្ងៃទី១១ ធ្នូ ដើម្បីដើម្បីរឹតចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ប្រទេសទាំងពីរផងដែរ។

នៅថ្ងៃទី១១ ធ្នូ ខាងមុខនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ បានសហការជាមួយនឹង Academic of Korean Studies (AKS) ជាថ្មីម្ដងទៀត ក្នុងការរៀបចំនូវកម្មវិធីពិសេសមួយគឺ ការប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េលើកទី០២ ដើម្បីលើកទឹកចិត្តសិស្សានុសិស្សខ្មែរដែលកំពុងសិក្សាភាសាកូរ៉េ និងដើម្បីរឹតចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ប្រទេសទាំងពីរផងដែរ។

ដើម្បីធ្វើការចុះឈ្មោះចូលរួមប្រកួតសូមចូលទៅតំណភ្ជាប់ខាងក្រោម៖

- តំណភ្ជាប់ចុះឈ្មោះចូលរួមប្រកួតនិងព័ត៌មានលម្អិត: https://forms.gle/CyzoyZfYK7f8zWyV7

- តំណភ្ជាប់ក្រដាសវ៉ុនកូជី(원고지): http://surl.li/djnsk (Pdf), http://surl.li/djnsi (Microsoft Word)

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុកផ្លូវការមជ្ឈមណ្ឌល ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៤៩៤/ ០៩៦ ៦៤៣ ៧៣១១(តេឡេក្រាម)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: CKCC AKS
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង