
ភ្នំពេញ៖ រយៈពេល១០ខែ អាជ្ញាធរកម្ពុជា បានផាកពិន័យប្រាក់ប្រមាណ១.២០៨លានរៀលលើជនបរទេសខុសច្បាប់ជាង២ពាន់នាក់ បន្ទាប់ពីជនបរទេសទាំងនេះលួចឆ្លងដែនមកធ្វើការងារនៅកម្ពុជាគ្មានឯកសារត្រឹមត្រូវ។
ក្នុងកិច្ចប្រជុំស្ដីពីការត្រួត ពិនិត្យហត្ថពលកម្មបរទេស នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ចុះត្រួត ពិនិត្យគោលដៅ៣.០៨០ គោលដៅ ត្រួតពិនិត្យពលករបទេស៣០.៨៣៤នាក់ ផាកពិន័យជនបរទេសគ្មានបណ្ណការងារ២.៤១៦នាក់ គិតជាទឹកប្រាក់ប្រមាណ ១.២០៨លានរៀល ។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីស្ដាប់របាយ ការណ៍របស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងការធ្វើអធិការកិច្ចជនបរទេស ដែលកំពុងស្នាក់ នៅ និងធ្វើការនៅកម្ពុជា។
សម្ដេច ស ខេង បានមានប្រសាសន៍បន្ដថា បន្ទាប់ ពីបញ្ចប់កិច្ចប្រជុំនេះ ក្រសួង មហាផ្ទៃ នឹងចេញសេចក្ដី ប្រកាសព័ត៌មានមួយជូនសាធារណជនឱ្យបានជ្រាបផងដែរ៕