Cctime 6monthsfree desktop
Cc times  web banner kh (2)

សិស្ស១៨២នាក់នៃសាលាបឋមសិក្សាក្របីរៀល មកទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក ហាប់ គឺមអាន

សៀមរាប៖ សិស្សានុសិស្សចំនួន១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល នៅថ្ងៃទី២០ តុលា បានមកទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត។ ហើយនេះជាលើកទី១ ដែលសិស្សានុសិស្សមកពីសាលាបឋមសិក្សាក្របីរៀល បានចូលមកទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ កាលពីខែឧសភា ឆ្នាំ២០២២នេះ។

សិស្សានុសិស្សចំនួន១៨២នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកទស្សនកិច្ចសិក្សា អំពីកិច្ចការងារអភិរក្សប្រាសាទអង្គរវត្ត។

នេះជាលើកទី១ហើយ ដែលសិស្សានុសិស្ស មកពីសាលាបឋមសិក្សាក្របីរៀល បានចូលមកទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ កាលពីខែឧសភា ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕

រូបភាព៖ លោក ហាប់ គឺមអាន
រូបភាព៖ លោក ហាប់ គឺមអាន
រូបភាព៖ លោក ហាប់ គឺមអាន
រូបភាព៖ លោក ហាប់ គឺមអាន
រូបភាព៖ លោក ហាប់ គឺមអាន
រូបភាព៖ លោក ហាប់ គឺមអាន


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង