Cctimesw1140xh150cm copy

សាកលវិទ្យាល័យខេមតិច រៀបចំសន្និសីទនិស្សិតប្រចាំឆ្នាំ ស្តីពីសហគ្រិនភាព និងនវានុវត្តន៍សង្គម

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច នៅថ្ងៃទី២០តុលានេះ បានរៀបចំសន្និសីទនិស្សិតប្រចាំឆ្នាំស្តីពីនវានុវត្តន៍សង្គម និងសហគ្រិនភាព។ សន្និសន្នីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងផ្នត់គំនិតសហគ្រិន ភាពប្រកបដោយនវានុវត្តន៍ក្នុងចំណោមយុវជន និងនិស្សិត ក្រោមការឧបត្ថម្ភរបស់សហគ្រិនខ្មែរ។

សន្និសីទនិស្សិតប្រចាំឆ្នាំនេះ បានអញ្ជើញនិស្សិតថ្នាក់បរិញ្ញាបត្រមកបង្ហាញប្រធានបទស្រាវជ្រាវរបស់ពួកគេ ឬដំណោះស្រាយប្រកបដោយនវានុវត្តន៍និងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសង្គម។

សូមជម្រាបថា ខេមតិចជាសាកលវិទ្យាល័យសហគ្រិនភាពដែលផ្តោតលើការស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយនឹង Angkor Social Innovation Park ព្រមទាំង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ មានទស្សនវិជ្ជារួមគ្នាថា ការស្រាវជ្រាវ និងនវានុត្តន៍សង្គម មិនគួរជាសកម្មភាពចំបងសម្រាប់តែ អ្នកបង្កើតថ្មី សាស្រ្តាចារ្យសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងសហគ្រិននៅក្នុងកម្រិតថ្នាក់បណ្ឌិតនោះទេ។

ជាមួយគ្នានេះ យុវជនក៏គួរតែចូលរួមក្នុងការងារស្រាវជ្រាវ និងការបង្កើតគំនិតថ្មីៗ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា។

ស្ថាប័នទាំងបីក៏ជឿជាក់យ៉ាងមុតមាំថា យុវជន និងនិស្សិត ទោះបីពួកគេនៅក្មេងក៏ដោយ ក៏គួរតែចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយបញ្ហាសង្គម តាមដែលពួកគេអាចធ្វើបាន។

ជាការពិត គំនិតរបស់យុវជន និងនិសិ្សតជាច្រើន មានភាពច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់ដែលអាចជួយដោះស្រាយបញ្ហាសង្គមបាន ដោយសារតែការគិតរបស់ពួកគេមិនត្រូវបានជាប់បង្ខាំងនៅក្នុងបរិយាកាសមិនអំណោយផលមួយចំនួនដូចជា សំពាធការងារ រចនាសម្ព័ន្ធនិង វប្បធម៌នៅកន្លែងធ្វើការ ហើយពួកគេក៏ទំនងជាយល់ពី តម្រូវការ និងបរិបទរបស់យុវជនក្នុងជំនាន់ដូចគ្នា ច្បាស់ជាងអ្នកស្រាវជ្រាវលើបញ្ហាមួយចំនួនផងដែរ៕

 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង