Yearendyearend1140x150

ចិនផ្តល់ឧបករណ៍សម្ភារៈបរិក្ខារក្នុងទំហំទឹកប្រាក់១លានយ័នមកកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ភាគីមិត្តចិន នឹងបន្តជួយពង្រឹងពង្រីកនូវកិច្ចសហការវិស័យផ្សេងៗរបស់ចិនសំដៅជួយកម្ពុជាពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរព័ត៌មាន និងគាំទ្រសម្ភារៈបរិក្ខារបម្រើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានទំហំទឹកប្រាក់ ១លានយ័ន។ ការបង្ហាញការគាំទ្រនេះធ្វើឡើងនៅក្នុងឱកាសពិភាក្សាការងាររវាងឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលប្រចាំស្ថានទូតចិននៅកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានជម្រាបជូនភ្ញៀវពីសភាពការណ៍គ្រឿងញៀនក្នុងតំបន់ និងប្រទេសកម្ពុជាថា ឈ្មួញមានកលល្បិចកាន់តែខ្ពស់ជាងមុន ពិសេសសកម្មភាពជនល្មើសប៉ុនប៉ង យកទឹកដីកម្ពុជាជាកន្លែងផលិតកែឆ្នៃគ្រឿងញៀន ហើយត្រូវបានសមត្ថកិច្ចកម្ពុជាធ្វើការបង្រ្កាបបានទាន់ពេលវេលា ដូចជានៅខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀងជាដើម។

ជាការឆ្លើយតប ភាគីមិត្តចិន លោក លី ស៊ាងមីង បានថ្លែងអំណរគុណដល់កម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ហើយភាគីមិត្តចិន នឹងបន្តជួយពង្រឹងពង្រីកនូវកិច្ចសហការវិស័យផ្សេងៗរបស់ចិនសំដៅជួយកម្ពុជាពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តជួយបណ្តុះបណ្តាល ធនធានមនុស្ស ផ្លាស់ប្តូរព័ត៌មាន និងគាំទ្រសម្ភារៈ បរិក្ខារបម្រើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានថ្លែងអំណរគុណដល់កិច្ចសហការរកម្ពជា-ចិន បង្រ្កាបបានទាន់ពេលនូវឧក្រិដ្ឋជនជាជនជាតិចិនដែលប៉ុនប៉ងយកទឹកដីកម្ពុជាធ្វើជាកន្លែងផលិតកែឆ្នៃគ្រឿងញៀនខុសច្បាប់។

ជាការឆ្លើតប ចំពោះភាគីមិត្តចិនដែលបានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការធ្វើការរួមគ្នារវាងមន្រ្តីអនុវត្តការងាររួមគ្នាក្នុងរយ:ពេលខ្លីនៅប្រទេសកម្ពុជានោះ គឺឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានឯកភាពនិងបានស្នើសុំបន្តធ្វើការរួមគ្នាឱ្យបានរយ:ពេលវែងបន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបង្ការ និង បង្រ្កាបគ្រឿងញៀន។

ក្នុងជំនួបនេះដែរ តាមរយ:ការស្នើសុំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ភាគីមិត្តចិនបានសម្រេចគាំទ្រដល់កម្ពុជា ដោយផ្តល់នូវឧបករណ៍សម្ភារៈបរិក្ខារ ដែលមានទំហំទឹកប្រាក់ ១លានយ័នផងដែរ។ ប្រទេសកម្ពុជានិងចិនគឺជាមិត្តដែកថែប និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើគ្រប់វិស័យ ចិនជាទីផ្សារដ៏ធំរបស់ប្រទេសកម្ពុជា ចិនជាម្ចាស់ជំនួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង