Yearendyearend1140x150

រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយជាង ៥២ម៉ឺនដុល្លារ ក្នុងការអភិរក្សសំណង់ប្រាសាទបាយ័ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្មំពេញ៖ ដើម្បីអភិរក្សសំណង់ប្រាសាទបាយ័ន រដ្ឋាភិបាលជប៉ុនសម្រេចផ្ដល់ជំនួយ ៥២០,៨៤៧ដុល្លារអាម៉េរិក សម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលគម្រោងមានឈ្មោះថា «គម្រោងគាំទ្រការទិញ និងថែទាំយានយន្ត និង ម៉ាស៊ីនធុនធ្ងន់ ព្រមទាំងការទិញសម្ភារៈសម្រាប់ការងាររក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័នដែលទាក់ទងនឹងគម្រោង JASA»។

រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផ្តល់ជំនួយលើគម្រោងគាំទ្រថ្មីមួយដែលមានទឹក ប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិក សម្រាប់ការងារជួសជុលប្រាសាទបាយ័ន។ គម្រោងគាំទ្រថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តការងារអភិរក្ស និងជួស ជុលប្រាសាទបាយ័ន ដែលជាប្រាសាទដ៏សំខាន់បំផុតមួយនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។

JSAបានចំណាយថវិកាសរុប ប្រមាណ ២៧លានដុល្លារអាម៉េរិក ចាប់ពីជំហានទី១ ដល់ជំហានទី៥ ដើម្បីអនុវត្តសកម្មភាពអភិរក្ស និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ ចាប់តាំងពីជំហានទី៣ ក្នុងឆ្នាំ២០០៥ JSA និង អាជ្ញាធរជាតិអប្សរា បាននិងកំពុងចូលរួមក្នុងគម្រោងរួមគ្នា ដែលហៅថា ជប៉ុន-អប្សរាការពារ ប្រាសាទអង្គរ (JASA)។ នៅខែមេសាឆ្នាំនេះ ជំហានទី៦ បានចាប់ផ្តើមធ្វើការស្រាវជ្រាវ និងធ្វើការ លើការរក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័នជាចម្បង។

គួរបញ្ជាក់ថា នៅឆ្នាំ១៩៩៤ រដ្ឋាភិបាលជប៉ុនបានបង្កើតក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារ ប្រាសាទអង្គរ(JSA) (JSA ត្រូវបានដឹកនាំដោយលោកបណ្ឌិត តាកិសុំ ណាកាហ្គាវ៉ា សាស្ត្រាចារ្យ កិត្តិយសនៃសាកលវិទ្យាល័យសិដា) ដែលជាគម្រោងមួយតាមរយៈអង្គការយូណេស្កូ Japan Funds in Trust សម្រាប់ការអភិរក្សវប្បធម៌បេតិកភណ្ឌពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង