Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រុមហ៊ុនOCIC និងសុវណ្ណភូមិឡាយហ្វ៍ រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីជួយកុមារកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជាហៅកាត់ថា(OCIC) និងក្រុមហ៊ុនសុវណ្ណភូមិឡាយហ្វ៍ (SVL) បានសហការគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ Family Fun Bike លើកដំបូងរបស់ខ្លួននៅថ្ងៃទី ១៦ តុលា ក្នុងគោលបំណងប្រមូលថវិកា ដើម្បីបរិច្ចាកទៅកាន់ Sipar Cambodia និង មន្ទីពេទ្យអង្គរ។

ព្រឹត្តិការណ៍ Family Fun Bike នេះពោរពេញទៅដោយភាពសប្បាយរីករាយ ដោយមានការជិះកង់ជាលក្ខណៈគ្រួសារ និង ជាក្រុមផងដែរ ដើម្បីប្រមូលថវិការជួយដល់កុមារកម្ពុជាដែលក្នុងស្ថាប័នទាំងពីរនេះ។ គួរបញ្ជាក់ផងដែរថា នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន OCIC និងសុវណ្ណភូមិឡាយហ្វ៍ ក្នុងការលើកកម្ពស់សុខមាលភាព ក៍ដូចជាអាចឧបត្ថម្ភថវិការដែលប្រមូលបាន ដើម្បីទិញសម្ភារៈសិក្សាផ្សេងៗទៀតជូនដល់កុមាកម្ពុជាផងដែរ។

កម្មវិធីនេះបានធ្វើនៅ Sakura Avenue ស្ថិតនៅទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់ដ៏មានសក្ដានុពល ក៏ដូចជាមានគំរោងរបស់ក្រុមហ៊ុន OCIC ជាច្រើន ដូចជា Food Palace, Car City និង ជាសាកលវិទ្យាល័យខេមតិច ជាដើម។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះបានទទួលបានការសហការគាំទ្រដោយ InterCare Medical Center, Canadia Bank, Dara Hotels, LM Car, The Elysee, The Olympia Mall, Sorya Center Point, ICE Electronics, Dinosaurs Alive, Coconut Park, Ratana Plaza, Dara Insurance, Dara Ventures, Dara Safe Cambodia, Brilliant

Advertising, Go on Tailor, NTL and Cana Concrete ដែលគិតជាទឹកប្រាក់ជាង $6,000 ដើម្បីចែករំលែកស្មើៗគ្នាទៅកាន់មន្ទីរពេទ្យកុមារអង្គរ និង ស៊ីប៉ាកម្ពុជា។

សូមជម្រាបថា បច្ចុប្បន្ន OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ។ ជំនាញស្នូលរបស់ក្រុមហ៊ុន គឺនៅក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ទីក្រុងរណប និងការគ្រប់គ្រងអចលនទ្រព្យ ជាមួយនឹងគម្រោងសំខាន់ៗដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង Olympia City Complex ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង