Yearendyearend1140x150

អាណាព្យាបាលរិះគន់«មន្ទីពេទ្យគន្ធបុប្ផា»ដែលប្រហែសនាំឱ្យកុមារីម្នាក់ស្លាប់ និងប្រើសម្តីអសុរោះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាណាព្យាបាលរបស់កុមារីម្នាក់ បានចេញមករិះគន់ចំៗទៅលើ «មន្ទីពេទ្យគន្ធបុប្ផា» ដែលបានធ្វេសប្រហែសនាំឱ្យកូនស្រីជាទីស្រឡាញ់របស់ខ្លួនស្លាប់បាត់បង់ជីវិតក្នុងអាយុ ២ ឆ្នាំ៨ ខែ និង បានប្រើពាក្យសម្តីអសុរោះលើក្រុមគ្រួសារថែមទៀតផង។ករណីមន្ទីពេទ្យគន្ធបុប្ផា បានសម្តែងការសោកស្តាយ ចំពោះមរណៈភាព ហើយចាត់ទុកជាករណីកម្រកើតមានលើកុមា។

លោក ប៊ូន ភារ៉ា អាណាព្យាបាលរបស់កុមារី ខន រ៉ានីកា បានយំរាបរាប់បង្ហោះតាមបណ្តាញសង្គមដោយបានរិះគន់ខ្លាំងលើ«មន្ទីពេទ្យគន្ធបុប្ផា»ដោយមិនបានពិនិត្យកូនស្រីរបស់ខ្លួនឱ្យបានដិតដល់ និង បានធ្វេសប្រហែសនាំឱ្យកូនរបស់លោកស្លាប់ទាំងក្មេង។

បើតាមលោក ប៊ូន ភារ៉ា លោកនិងក្រុមគ្រួសារ បានរត់ទៅរកសុំការព្យាបាលពីមន្ទីរពេទ្យតាំងពីថ្ងៃទី ១៧ តុលា តែមន្ត្រីនៃមន្ទីរពេទ្យមិនបានពិនិត្យនោះទេ គ្រាន់តែឱ្យថ្នាំលេបហើយឱ្យកុមារីទៅព្យាបាលនៅផ្ទះវិញ។ក្រោយមកជំងឺមិនបានធូរស្រាល លោកនឹងគ្រួសារក៏ទៅពេទ្យម្តងទៀតដោយលើកដៃសំពះសុំពេទ្យចូលពិនិត្យ ក្រោយមកគ្រូពេទ្យស្តីបន្ទោសថា ហួសពេលហើយ។ក្រោយមកកុមារី ខន រ៉ានីកា បានបាត់បង់ជីវិតនៅថ្ងៃទី ១៨ ឈានចូលថ្ងៃទី ១៩ តុលា ឆ្នាំ២០២២។

វីដេអូនេះ ទទួលបានការចែករំលែកពីប្រជាពលរដ្ឋនៅតាមបណ្តាញសង្គមជាង៦ម៉ឺននាក់ និង មានអ្នកចូលទស្សនាជាង២លាននាក់ អមជាមួយមតិរិះគន់ជាង២ពាន់នាក់ដែលភាគច្រើនអ្នករិះគន់ទៅលើឥរិយាថបរបស់គ្រូពេទ្យដែលបម្រើការងារនៅទីនោះ។

តែយ៉ាងណាក៏ដោយ ក្រោយពីមានវីដេអូចេញផ្សាយ«មន្ទីពេទ្យគន្ធបុប្ផា»បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីមរណៈភាពរបស់កុមារី ខន រ៉ានីកា។មន្ទីពេទ្យគន្ធបុប្ផា បានពន្យល់ថា ពេលអាណាព្យាបាលនាំកុមារីទៅពិនិត្យនៅថ្ងៃទី ១៧ តុលា គ្រូពេទ្យសន្និដ្ឋានថា មិនមានរោគសញ្ញាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យសម្រាកនៅពេទ្យនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យមានកុមាមកពិគ្រោះប្រមាណជិត២០០០នាក់ និង បានផ្តល់ថ្នាំព្យាបាលចំនួន៣ថ្ងៃហើយអ្នកជំងឺអាចត្រឡប់មកវិញគ្រប់ពេលបើមានរោគសញ្ញាប្រែប្រួល។

ចំពោះករណីកុមារី ខន រ៉ានីកា មន្ទីរពេទ្យសន្និដ្ឋានថា អាចជាការវិវត្តយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺរហូតដល់មរណៈភាពភ្លាមៗមុន២៤ម៉ោងដោយពុំបានរំពឹងទុក ហើយចាត់ទុកជា ករណីកម្របំផុតលើកុមារ។មន្ទីពេទ្យគន្ធបុប្ផា យល់ពីអារម្មណ៍ឈឺចាប់របស់ឪពុកម្តាយ និង បានចូលរួមរំលែកទុក្ខ ហើយ សម្តែងការសោកស្តាយជាទីបំផុត ចំពោះមរណៈភាពរបស់កុមារី ខន រ៉ានីកា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង