ភ្នំពេញ៖ សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីត នឹងផ្តល់អាហារូបករណ៍១០០% ដល់សិស្ស-និស្សិត ជាប់ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានអាយុចន្លោះ ១៧ ដល់២៥ឆ្នាំ រយៈពេលមួយឆ្នាំ លើ ជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច និង ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
លក្ខខណ្ឌចុះឈ្មោះ សិស្ស-និសិ្សតត្រូវតែមាន៖
-ជាប់ ឬធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)
-អាយុចន្លោះ ១៧ ដល់ ២៥ឆ្នាំ
-ចំណេះដឹងផ្នែកភាសាអង់គ្លេសកម្រិតមូលដ្ឋាន
-លិខិតបញ្ជាក់ការសិក្សាពីនាយកសាលា
-ការអនុញ្ញាតពីឪពុកម្តាយឬអាណាព្យាបាល
-ការតាំងចិត្តខ្ពស់ក្នុងការសិក្សា
-រូបថត ៤x៦ ចំនួន ៤សន្លឹក
-ត្រូវឆ្លងកាត់តេស្ដសមត្ថភាពចំណេះដឹងទូទៅ និងភាសាអង់គ្លេសតាមរយៈតំណ (Links) ដូចខាងក្រោម៖
ភាសាអង់គ្លេស៖ https://forms.gle/V7WogRiM12xthokL6
ចំណេះដឹងទូទៅ៖ https://forms.gle/nyF1oSuv24dqiQ2k9
(ឆ្លងកាត់ការប្រលងនេះរួច ស្មើនឹងចុះឈ្មោះ។)