Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ធនាគារជាតិយល់ព្រមអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ដោយទឹកជំនន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាពលថ្មីៗនេះ បានស្នើឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយការប្រាក់ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដូចនេះធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយដោយបានបង្ហាញពីការគាំទ្រប្រសាសន៍របស់សម្តេច ហើយនឹងមានការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែង ដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមរយៈការរៀបចំឥណទានឡើងវិញតាមលក្ខខណ្ឌមួយចំនួន។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២២។

បើតាមសេចក្តីប្រកាស លក្ខខណ្ឌទាំងនោះមានដូចជា៖ ការកាត់បន្ថយប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន, ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម, ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក ឬការធ្វើមូលធនការប្រាក់, ការពន្យារឥណប្រតិទាន, ការលើកលែង ឬការបន្ថួទ្រព្យធានា, ការផ្ដល់ពេលអនុគ្រោះដោយគ្មានទូទាត់សង(Grace period) ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធិភាពនៃកិច្ចសន្យាថ្មី, និងការបន្ថយលក្ខខណ្ឌកិច្ចសន្យា ជាដើម។

ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកសម្រាលបន្ទុកក៏ដូចជាជួយស្ដារជីវភាពរបស់អ្នកខ្ចីប្រាក់ គ្រឹះស្ថានគួរពិចារណា ផ្ដល់ការអនុគ្រោះដូចជា ការបន្ថូរបន្ថយការប្រាក់នឹងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥនទាន នឹង/ឬ លើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ជាដើម។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិញ្ញវត្ថុ នឹងបន្តចូលរួមសហការអនុវត្ត ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់អ្នកខ្ចីប្រាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង