Cctime 6monthsfree desktop
Cc times  web banner kh (2)

អាកាសធាតុចាប់ពីថ្ងៃទី១៩-២១តុលា កម្ពុជានឹងស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨តុលានេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៩-២៥ ខែតុលា ឆ្នាំ២០២២ កម្ពុជានឹងស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្ដាល - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C - ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះបណ្តា រាជធានី-ខេត្ត នៅភាគខាងក្រោមនិងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកំរិតពីតិច ទៅបង្ហូរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំពោះបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិចតួច ។

២-តំបន់ខ្ពង់រាប - សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C 1 | - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C - ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះនឹងអាច មានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C ) - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C - អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង