Yearendyearend1140x150

ពុទ្ធិក«សាកលវិទ្យាល័យព្រះសីហមុនីរាជា»ត្រូវបានទទួលស្គាល់គុណភាពអប់រំពីUNESCO

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានទទួលស្គាល់គុណភាពអប់រំនៅខែសីហា ២០២២នេះ ដោយបានទទួលវិញ្ញាបនបត្រនៃសមាជិកភាពនៅក្នុងសមាគមអន្តរជាតិនៃសាកលវិទ្យាល័យពីIAU នៃអង្គការUNESCO។ ការទទួលស្គាល់នេះ ធ្វើឡើងក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និង សាសនា និង មានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលត្រូវបានស្ថាបនាឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ នៅថ្ងៃទី ១៧ តុលា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានទទួលស្គាល់គុណភាពអប់រំនៅខែសីហា ២០២២នេះ ដោយបានទទួលវិញ្ញាបនបត្រនៃសមាជិកភាពនៅក្នុងសមាគមអន្តរជាតិនៃសាកលវិទ្យាល័យពីIAU នៃអង្គការ UNESCO។

ក្រោយទទួលបានការទទួលស្គាល់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលជាសមាជិកនៃ IAU របស់អង្គការUNESCO បានចេញនូវសេចក្តីប្រកាសអបអរសាទរ និង បានប្តេជ្ញាចិត្តថា នឹងខិតខំបន្តផ្តល់ការអប់រំដល់សមណនិស្សិត និស្សិតនូវគុណភាព និងតម្លៃ ដើម្បីសមណនិស្សិត និស្សិតក្លាយជាធនធានពិតប្រាកដក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត។

បើតាមពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចាត់ទុកការប្រកាសទទួលស្គាល់នេះ វាជាកិត្តិយសដ៏អស្ចារ្យសម្រាប់សាកលវិទ្យាល័យក្នុងការចាប់យកឱកាសដ៏ស្រស់បំព្រង ដើម្បីពង្រឹងសមត្ថភាពអប់រំ និងគុណវុឌ្ឍិរបស់ខ្លួន ដើម្បីក្លាយជាសាកលវិទ្យាល័យដែលមានការប្រកួតប្រជែងទាំងក្នុងបរិបទក្នុងស្រុក និង ពិភពលោក។

សូមជម្រាបថា IAU ត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភរបស់អង្គការយូណេស្កូ (UNESCO) ក្នុងឆ្នាំ ១៩៥០។ The International Association of Universities គឺជាអង្គការឯករាជ្យមួយដែលមានជាង ៦៥០ សាកលវិទ្យាល័យ និងអង្គការជាសមាជិកនៅក្នុង ១២០ ប្រទេស។ IAU មានមូលដ្ឋាននៅទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ការប្រកាសទទួលស្គាល់គុណភាពនេះ ធ្វើឡើងស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និង មានអ្នកឧកញ៉ា និង ឧកញ៉ាជាច្រើននាក់បានចូលរួមបរិច្ចាគទឹកប្រាក់ សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងស្ថិតនៅវត្តធម្មយុត្ត ស្ថិតខណ្ឌដូនពេញ រាជធានីភ្នំពេញ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង