681 ezgif.com resize
Swift cc time

គម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មសម្រេចបាន៣៥ភាគរយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ហាប់ គឹមអាន

សៀមរាប៖ គិតត្រឹមពាក់កណ្ដាលខែ តុលានេះ គម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម សម្រេចបាន៣៥ភាគរយហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងជួសជុលថ្ម និងដំឡើងកាំថ្មនៅផ្នែកខាងជើង ក្រោយផ្នែកខាងត្បូង និងដំបូល ជួសជុលបានប្រមាណ៥០ភាគរយ។

លោកស្រី នេត ស៊ីម៉ន មន្រ្តីបុរាណវិទ្យា នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាបង្ការ ពន្យល់ថា គឺត្រូវរើថ្មទាំងអស់ ដើម្បីជួសជុលពង្រឹងគ្រឹះ និងរៀបថ្មឡើងវិញ។ ស្ថានភាពថ្មមួយចំនួនតូចមានភាពពុកផុយ និងខ្លះបានបាត់ ដែលតម្រូវឱ្យប្រើប្រាស់ថ្មថ្មី តែក្នុងកម្រិតតិចតូចប៉ុណ្ណោះ។

លោកស្រី នេត ស៊ីម៉ន លើកឡើងថា ការងារជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មមានការវិវត្តន៍ច្រើន ទោះមានការរាំងស្ទះខ្លះៗដោយសារភ្លៀងក្ដី។ បច្ចុប្បន្នការងារសម្រេចបាន៣៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។

គួរបញ្ជាក់ថា ស្ថានភាពខ្លោងទ្វារខាងកើតនេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលតួខ្លោងទ្វារនេះបានទ្រេត និងមានហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរ។ ដោយមើលឃើញដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឥណ្ឌា និងមានការយល់ព្រមពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជួសជុលខ្លោងទ្វារនេះវិញនៅដើមឆ្នាំ២០២២៕

រូបភាព៖ ហាប់ គឹមអាន
រូបភាព៖ ហាប់ គឹមអាន


Khcct banner

អត្ថបទទាក់ទង