Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា រៀបចំកម្មវិធីរត់កំសាន្តសប្បុរសធម៌ ដើម្បីអង្គការមូលនិធិកុមារកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា បានរៀបចំកម្មវិធីរត់កំសាន្តសប្បុរសធម៌ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ នៅទីតាំង ឌឹ អេលីហ្សេ កោះពេជ្យ ដើម្បីរកវិភាគទាន ជូនទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (CCF)។

កម្មវិធី Canadia Family Fun Run 2022 បានចូលរួមដោយអ្នករត់ជាង ៣០០នាក់ ដោយកម្មវិធីនេះជាផ្នែកមួយនៃគម្រោង Canadia Bank Cares ដែលផ្តោតសំខាន់ទៅស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គម (Corporate Social Responsibility) ដែលតែងតែជាគោលការណ៍ស្នូលមួយនៃធនាគារ កាណាឌីយ៉ា។

ក្នុងនាមជាធនាគារពាណិជ្ជកម្មដែលឈានមុខមួយនៅកម្ពុជា ធនាគារ កាណាឌីយ៉ា ជាស្ថាប័នមួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម ជាពិសេសទៅផ្នែកសំខាន់ៗដូចជា ចំណេះដឹងហិរញ្ញវត្ថុ វិស័យអប់រំ សុខាភិបាល វប្បធម៌ សិល្បៈ និងកីឡា ក៏ដូចជា និរន្តរភាពសង្គមនិងបរិស្ថាន ក៏ដូចជាផ្នែកផ្សេងៗជាច្រើនទៀត។

កម្មវិធី Canadia Family Fun Run 2022 បានរៀបចំឡើងដោយ ធនាគារ កាណាឌីយ៉ា ត្រូវបានសហការជាមួយ អង្គការមូលនិធិកុមារកម្ពុជា ដោយមានការគ្រាំទ្រពី ក្រុមហ៊ុនវិនិយោគជទុនអាណិកជនកម្ពុជា (OCIC), ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ (SVL), ក្រុមហ៊ុន Dara Ventures, អគារវេជ្ជសាស្រ្ត InterCare, សណ្ឋាគារ តារា គ្រុប (Dara Hotels), ក្លឹបហាត់ប្រាណ Jouvence-Fitness, ផ្សារទំនើប អូឡាំព្យា, ផ្សារទំនើប រតនា ផ្លាហ្សា, និង ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។

Canadia Family Fun Run ជាកម្មវិធីសប្បុរសធម៌មួយ ដែលរៀបចំឡើងដើម្បីលើកកម្ពស់នូវសុខមាលភាព ពង្រឹងនូវទំនាក់ទំនងនិងសាមគ្គីភាព នៃបុគ្គលិកធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ កាណាឌីយ៉ា គ្រុប (CIH) ហើយបន្ថែមពីលើនោះ គឺការស្វែងរកវិភាគទានសប្បុរសធម៌ដើម្បីជួយគាំទ្រទៅកាន់ អង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការសប្បុរសធម៌មួយផ្តោតសំខាន់ទៅលើការប្រែក្លាយខ្សែជីវិតរបស់ជនក្រីក្រ ជាពិសេសកុមារ តាមរយៈ ការអប់រំមានគុណភាពខ្ពស់ ការបណ្តុះបណ្តាលនូវភាពជាអ្នកដឹកនាំ និងតាមរយៈកម្មវិធីផ្សេងៗ។

អ្នកនាង Manilyn Tobeo នាយកផ្នែកទីផ្សារ និងទំនាក់ទំនង នៃធនាគារ កាណាឌីយ៉ា មានក្តីសោមនស្សជាខ្លាំង ចំពោះអ្នកចុះឈ្មោះរត់កំសាន្តក្នុងកម្មវិធី Canadia Family Fun Run។ អ្នកនាង Manilyn មានប្រសាសន៍ថា “ក្រោមចក្ខុវិស័យនៃគម្រោង Canadia Bank Cares ពួកយើងយល់ថា ការចែករំលែកនិងជួយក្នុងសង្គម គឺជា ការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសង្គម (CSR) របស់ធនាគារ កាណាឌីយ៉ា ជាពិសេសគឺការជួយទៅដល់កុមារដែលមានជីវភាពលំបាក តាមរយៈការឧបត្ថម្ភទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការមួយដែលតែងតែខិតខំប្រឹងប្រែងដើម្បីឱ្យកុមារដែលមានជីវភាពក្រីក្រទាំងនោះ ទទួលបាននូវការអប់រំមួយដែលពោរពេញទៅដោយគុណភាពល្អ ដើម្បីកែប្រែជោគវាសនារបស់ពួកគេ ក៏ដូចជាគ្រួសាររបស់ពួកគេផងដែរ។ នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោក លោកស្រី អ្នកនាង កញ្ញា ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ កាណាឌីយ៉ា គ្រុប ដែលបានអញ្ជើញចូលរួមកម្មវិធីនេះ ព្រមទាំងបានបរិច្ចាកថវិការ ដើម្បីជួយដល់កុមារនិងសហគមន៍ដែលមានជីវភាពលំបាក ដោយថវិការបរិច្ចាកទាំងអស់ នឹងត្រូវបានប្រគល់ជូនទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (CCF)”។

ខណៈពេលនោះដែរ លោក ឡាច សាវី នាយកប្រតិបត្តិការ នៃអង្គការមូលនិធិកុមារកម្ពុជា បានបង្ហាញការរីករាយជាខ្លាំងចំពោះធនាគារ កាណាឌីយ៉ា ដែលបានរៀបចំកម្មវិធីរត់កំសាន្តនេះឡើង។ លោកបានមានប្រសាសន៍ថា “វិភាគទានបរិច្ចាកពីកម្មវិធីនេះ មានសារៈសំខាន់ខ្លាំងណាស់ទៅកាន់កម្មវិធីអភិវឌ្ឍសហគមន៍ផ្សេងៗរបស់យើង ព្រមទាំងធានាថា កុមារក្នុងគ្រួសារដែលមានជីវភាពលំបាកលំបិន នឹងអាចទទួលបានការអប់រំពោរពេញទៅដោយគុណភាពល្អ ក៏ដូចជាទទួលបានដូចចំណេះដឹងផ្សេងៗ ដើម្បីឱ្យពួកគេមានអនាគតល្អ និងមានជីវភាពល្អប្រសើរជាងនេះ។”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។

គិតត្រឹមខែតុលា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៤ ទូទាំង២៥ ខេត្ត ក្រុង ដោយមានទីតាំង ទូរ ATM និង CRM ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង