681 ezgif.com resize
Swift cc time

ជនសង្ស័យក្នុងករណីលិចដរនៅស្រុកលើកដែក ត្រូវបានតុលាការឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ជនសង្ស័យក្នុងករណីលិចដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំ។ គ្រួសារជនរងគ្រោះមិនប្តឹងពួកគាត់នោះទេ ព្រោះពួកគាត់យល់ថា មិនមានចេតនា ឬចង់ឃើញហេតុការណ៍ដ៏រន្ធត់នេះដែរ។ នេះបើតាមការឲ្យដឹងពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។

បើតាមលោក ឈឿន សុចិត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សូមកុំឲ្យមានការភ័ន្តច្រឡំ និងធ្វើការអត្ថាធិប្បាយផ្សេងៗគ្នា ចំពោះករណីរឿងលិចទូក គឺឯកឧត្តម ព្រះរាជអាជ្ញា អនុញ្ញាតឲ្យជនសង្ស័យទាំង៣នាក់ វិលត្រឡប់ទៅផ្ទះជាបណ្តោះអាសន្ន មិនមែនមានន័យថា ដោះលែង មិនចាត់ការនោះទេ ដោយមានអ្នកធ្វើកិច្ចសន្យាត្រឹមត្រួវ ដោយឡែក ចំពោះសំណុំរឿងនឹងបន្តចាត់ការតាមនីតិវិធីច្បាប់ គឺ(បានន័យថា មិនមែនមិនចាត់ការទេ) ។

សូមរំឭកថា កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកដចម្លងសិស្សសាលា ១៥ នាក់នៅចំនុចភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលបណ្ដាលឲ្យសិស្សសាលា ១១ នាក់ស្លាប់បាត់បង់ជីវិត និងរួចជីវិត ៤ នាក់៕


Khcct banner

អត្ថបទទាក់ទង