កណ្តាល៖ អ្នកភូមិ«កោះចំរើន»ស្រុកលើកដែក ពោពេញដោយភាពសោកសង្រេងដោយសារពិធីបុណ្យសព កើតឡើងក្នុងពេលតែមួយ មិនធ្លាប់មានពីមុនមក។ពលរដ្ឋមួយចំនួនបានចូលរួមសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសព និង បានចូលរួមសាមគ្គីគ្នា រៀបចំពិធីបុណ្យ ខណៈខ្លះទៀតយំស្នើសុំសាងសង់ស្ពាន ដោយមិនចង់ឃើញឧបទ្ទវហេតុកើតឡើងម្តងទៀត។