Cctimesw1140xh150cm copy

គម្រោងពិព័រណ៍សហគមន៍ជួយសហគមន៍តំបន់ការពារធម្មជាតិមានមុខរបរថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ធំ៖ គម្រោងពិព័រណ៍សហគមន៍របស់ក្រសួងបរិស្ថាន បានបង្កើតមុខរបរដល់ប្រជាពលរដ្ឋនៅសហគមន៍តំបន់ការពារធម្មជាតិចំនួន១៧ ក្នុងខេត្តកំពង់ធំ។ ពួកគេបានជ្រើសរើសយកមុខរបរចំនួន៩ ដើម្បីធ្វើការអភិវឌ្ឍជីវភាពរស់នៅរបស់ពួកគេ ដែលភាគច្រើនបានជ្រើសរើសយកការអភិវឌ្ឍមុខរបរផ្នែកកសិកម្ម មានដូចជា ការចិញ្ចឹមសត្វ ការដាំដុះ និងការព្យាបាលជម្ងឺសត្វ ឬពេទ្យសត្វ ជាដើម។

កន្លងមក គម្រោងពិព័រណ៍សហគមន៍របស់ក្រសួងបរិស្ថាន បានចុះស្រង់ទិន្ន័យព័ត៌មាន ជួបពិគ្រោះយោបល់ ជាមួយប្រជាសហគមន៍ទាំង១៧ នៅក្នុងខេត្តកំពង់ធំ ពីតម្រូវការពិតប្រាកដ របស់ពួកគេ ដើម្បីជួយបង្កើតនូវមុខរបរថ្មីៗ អាចរកចំណូលសម្រាប់ជីវភាពគ្រួសារកាន់តែប្រសើរ។

តាមរយៈគម្រោងពិព័រណ៍សហគមន៍ ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ បានសម្រេចជ្រើសរើសយកមុខរបរចំនួន៩ ដើម្បីធ្វើការអភិវឌ្ឍជីវភាពរស់នៅ របស់ពួកគាត់ ដែលភាគច្រើនបានជ្រើសរើសយកការអភិវឌ្ឍមុខរបរផ្នែកកសិកម្ម មានដូចជា ការចិញ្ចឹមសត្វ ការដាំដុះ និងការព្យាបាលជម្ងឺសត្វ ឬពេទ្យសត្វ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង